CamNews

តារា 

តារាសម្តែងស្រី រូបស្រស់ ចង ក សម្លាប់ខ្លួន បន្សល់បណ្តាំចុងក្រោយ "ចូរបរិច្ចាក សរីរាង្គរបស់ខ្ញុំ"

ព័ត៌មានតារា ៖ តារាស្រីរូបស្រស់ ពីកោះតៃវ៉ាន់ មួយរូប ត្រូវបាន សារព័ត៌មាន ចុះផ្សាយអោយដឹង ថាបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ អំឡុងថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រេច ចិត្តធ្វើអត្តឃាត ។

Yang Ko-han ជាតារាសម្តែងស្រីរូបស្រស់ មាន  ឈ្មោះជាភាសា  អង់គ្លេស Roxanne និង Rabbit បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ពីនាងសម្រេចចិត្ត ធ្វើអត្តឃាត ចង ក នៅថ្ងៃទី ៦ ខែ កក្កដា កន្លងទៅនេះ នៅឯផ្ទះមួយកន្លែង កំពុងតែ   រួមរស់ជាមួយនឹងមិត្តប្រុស វ័យ ២៤ ឆ្នាំ លោក Chang Ting-hu ជាតារាសម្តែងដូចគ្នា ។

ស្ថិតនៅក្នុងវ័យ ២៧ ឆ្នាំ តារាសម្តែងស្រី   សម្រស់  ស្អាត នាង  Yang Ko-han ទទួលរងនូវជម្ងឺ ខួរ ក្បាល (brain stem death) ក្នុងរយៈពេលប៉ុន្មានឆ្នាំ  ចុងក្រោយនេះ ។ គួរបញ្ជាក់ថា នៅថ្ងៃទី ៩ ខែ កក្កដា កន្លងទៅនេះ ភ្នាក់ងាររបស់នាង ចេញសេចក្តីបំភ្លឺអោយដឹងថាអស់រយៈកាលយូរមកហើយ នាងទទួលរងនូវជម្ងឺផ្លូវចិត្ត ខណៈនាងធ្លាប់អំពាវនាវ  រក   ពេលវេលាសមស្របមួយ ក្នុងលទ្ធភាព ស្តារឡើងវិញនូវស្ថានភាពរបស់នាង ដោយគ្មានការរំខានពីនរណាម្នាក់នៅក្នុងទីដ៏អាថ៍កំបាំងមួយ ។


ភ្នាក់ងាររបស់តារាស្រីរូបនេះ បានអះអាង ពីមរណភាព តារាសម្តែងស្រី រូបស្រស់ ម្នាក់នេះ អំឡុង ថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ពីមន្ទីរពេទ្យ តៃវ៉ាន់ ។ នៅ ក្នុងសេចក្តីថ្លែងការណ៍រូម ភ្នាក់ងាររបស់នាង បញ្ជាក់អោយដឹងថា ខ្លួននឹងបន្តរក្សា រាល់ព័ត៌មាន  ពិត ប្រាកដ អំពីនាង ជារៀងដរាប ខណៈបដិ សេធរាល់ការធ្វើបទសម្ភាសន៍ ដោយអនុលោម  ទៅតាមការចង់បាន នៃក្រុមគ្រួសារ សព មិនចង់ សើរើ ប្រវត្តិកំសត់សាជាថ្មី ។ ភ្នាក់ងារដដែល បន្តលើកឡើងអោយដឹងថា ៖ សរីរាង្គរបស់នាង នឹង ត្រូវបរិច្ចាក ព្រោះនេះជាបំណងប្រាថ្នាចុងក្រោយរបស់នាង ដែលមាននៅក្នុងបណ្តាំចុងក្រោយ ។

តារាសម្តែងស្រី នាង Yang ត្រូវបានគេទទួលស្គាល់អោយដឹងថា មានភាពល្អឥតខ្ចោះជាខ្លាំង នៅ ក្នុងអាជីពជាតារាសម្តែង ជាមួយនឹងស្នាដៃ ដ៏ប៉ិនប្រសព្វតាមរយៈ ការសម្តែង តួឯកក្នុងរឿង Life Of Pearl ។ មានពេលមួយនោះ សូម្បីតែនាងកំពុងតែកើតជម្ងឺ ហឺត ក៏នាងនៅបន្តការសម្តែងប្រឹង ប្រែង ជក់បារី សម្រាប់ស្នាដៃសិល្បៈរបស់នាង ។ អំឡុងឆ្នាំ   ២០១៣  តារាស្រីរូបនេះ គូសបញ្ជាក់ ក្តែងៗអោយដឹងថា នាងពិតជាខកចិត្តជាខ្លាំង ក្រោយពី   មិនអាចដណ្តើមបាន ពាន Golden Bell award បន្ទាប់ពីជាប់ឈ្មោះជាតារាសម្តែងស្រីឆ្នើម នៃភាពយន្ត Flavor Of Life ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: Taiwan Int news Unt news Breaking news Hot news Asia Explode