ត្បូងឃ្មុំ ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vanny Seven បានបង្ហោះរូបថតនិងសារខ្លះៗ ដែលនិយាយអំពីឃាតកម្ម កើតឡើងនៅក្នុងខេត្តត្បូងឃ្មុំ ដោយលើកឡើងថា ៖ អំពើឃាតកម្មដ៏សាហាវបានកើតឡើងនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដោយបុរសជាប្តីចុងឈ្លោះជាមួយនឹងប្រពន្ធ ហើយចាប់ប្រពន្ធអារ.ករួមនឹងកូនដើម២នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៣១ មីនា រហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០១ មេសា ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច។
ជនរងគ្រោះខាងលើ ១-ម្តាយឈ្មោះ ឃាន សុខលាន អាយុ៤៣ឆ្នាំ ២-ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ(កូន) ៣-ឈ្មោះ ធឿន ធារី ភេទប្រុស អាយុ១១ឆ្នាំ(កូន) ចំណែកបុរសជាប្តីចុងឈ្មោះ ជ្រាំង ភូ អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិអកមូល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង គេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តប្រាប់ថា ហេតុការណ៍នោះមិនមានអ្នកណាដឹងទេ តែនៅល្ងាចមុនកើតហេតុអ្នកជិតខាងស្តាប់ឮសូរសំលេងឈ្លោះគ្នារវាងប្តីប្រពន្ធ លុះដល់យប់សម្លេងក៏ស្ងាត់ ។ ទើបតែម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០១ មេសា ពេលបងថ្លៃស្រីយកផ្អកមកឲ្យប្អូនថ្លៃ លុះដល់ក្រោមផ្ទះឃើញទ្វារបិទខុសប្លែក និងក្រោមផ្ទះមានឈាមផងនោះក៏រុញទ្វារចូល ស្រាប់តែឃើញម្តាយនិងកូនប្រុស២នាក់ដេកស្លាប់លើផ្ទះឈើ ហើយសុទ្ធតែស្នាមអារ.កទាំង៣នាក់ ។ ចំណែកនៅកន្លែងកើតហេតុបានបាត់ខ្សែ.ក និងលុយមួយចំនួន ព្រមទាំងម៉ូតូ១គ្រឿងដែលសង្ស័យថា ត្រូវជនសង្ស័យជិះគេចខ្លួនបាត់ទាំងយប់។ ហើយខណៈពេលនេះលោកឧត្តមសេនីយ៍ទោ បែន រ័តុ្ន បានឲ្យកម្លាំងតាមស្វែងរកចាប់ខ្លួនជនសង្ស័យគ្រប់ច្រកល្ហកហើយ ៕