CamNews

តារា 

នាង Britney Spears បង្ហាញស្ទីលរាំដ៏សិចស៊ី ដើម្បីស្វាគមន៍ថ្ងៃកំណើត មិត្តសម្លាញ់ Madonna

(អាមេរិក)៖ នាង Britney Spears តារាចម្រៀងសិចស៊ី វ័យ៣៤ឆ្នាំ បានប្រារព្ធពិធីស្វាគមន៍​យ៉ាងកក់ក្តៅ ដល់មិត្តស្និទ្ធស្នាល របស់នាង គឺ Madonna ដោយការរាំជូនពរមិត្តសម្លាញ់ ក្នុងថ្ងៃកំណើតឈាន​ចូលវ័យ៥៨ឆ្នាំ ថែមទាំងបង្ហោះវីដេអូ រាំដ៏សិចស៊ី នៅលើ Instagram ទៀតផង។

ជិតរយៈពេល១៣ឆ្នាំហើយ ដែលអ្នកទាំងពីរខានបង្ហាញភាពស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែថ្មីៗនេះ នាង Britney Spears និង Madonnna បានសម្តែងការថើបស្វាគមន៍គ្នា នៅឯពិធីមួយហើយសម្រាប់ថ្ងៃកំណើត របស់តារាចម្រៀង Madonna ក៏ត្រូវបាន Britney Spears ថតវីដេអូបង្ហាញ ពីការរាំដ៏ទាក់ទាញជាមួយក្មេងស្រី ដ៏តូចម្នាក់ ដើម្បីជូនពរមិត្តសម្លាញ់ ដោយបង្ហោះវីដេអូនេះ នៅលើ Instagram ។

តារាចម្រៀងសិចស៊ី Britney Spears នឹងចេញអាល់ប៊ុមចម្រៀងថ្មី នៅថ្ងៃទី ២៦ សីហានេះ ដែលសង្ឃឹមថា នឹងទទួលបានការគាំទ្រខ្លាំង ពីអ្នកគាំទ្រផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Britney Spears