CamNews

ភាពយន្ត 

រឿងស្តេចស្វា Kong: Skull Island បង្ហាញវត្តមាននៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ (Trailer Inside)

មិនមែនមានតែស្តេចស្វាគីងកុងដ៏ធំដែលទស្សនិកជនបានឃើញក្នុងឃ្លីបវីដេអូនៃរឿង “Kong: Skull Island” ទេ នៅមានពពួកសត្វចម្លែកៗ ទំហំយក្សជាច្រើនទៀតដែលរស់នៅលើកោះដ៏ស្រស់ស្អាត ប៉ុន្តែពោរពេញដោយអាថ៌កំបាំងនេះ។


 "Kong: Skull Island" ត្រូវបានផលិតឡើងជាថ្មី ដោយយកលំនាំតាមរឿងស្តេចគីងកុង បែបផ្សងព្រេងរឿងដើម។ ក្នុងភាពយន្តនេះ ក្រុមរុករកដែលមកពីក្រុមផ្សេងៗគ្នា បានចាប់ដៃគ្នាផ្សងព្រេងនៅលើកោះដាច់ស្រយាលមួយនៅប៉ាស៊ីហ្វិក ដែលជាកោះដ៏ស្រស់ស្អាតប៉ុន្តែគ្រោះថ្នាក់ហើយពួកគេមិនដឹងខ្លួនថាកំពុងឆ្លងកាត់តំបន់ត្រួតត្រារបស់ស្តេចគីងកុងទេ។




ការថតដល់ទីកន្លែងពិតៗ សាច់រឿងដែលទាក់ទងនឹងសម័យកាលសង្គ្រាម ការប្រយុទ្ធគ្នាយ៉ាងសាហាវ អារម្មណ៍បាត់បង់អ្នកជាទីស្រលាញ់ និងការសងសឹកនឹងមាននៅក្នុងភាពយន្តនេះ។

អ្វីដែលពិសេស គឺនេះជាស្នាដៃថ្មីមួយទៀតរបស់ផលិតកម្មហូលីវូដដ៏ល្បី Warner Bros (WB) ជាមួយនឹងការប្រើបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការកាត់តឈុតឆាក ជាមួយនឹងការបញ្ចាំងដោយប្រើបច្ចេកវិទ្យា 3D/4DX ទៀតនោះ ទស្សនិកជនប្រាកដជាទទួលអារម្មណ៍ថា ខ្លួន​ឯងកំពុងស្ថិតក្នុងរឿងនេះពិតៗដែរ។ រឿង Kong: Skull Island មានចាក់បញ្ចាំងចាប់ពីថ្ងៃនេះតទៅហើយនៅគ្រប់រោងភាពយន្ត។  



ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។




ប្រភព ៖ Westec Media Limited

Tags: Westec Journey to the west 2 Movie Jaikon Kong Skull Island