CamNews

មិនគួរឲ្យជឿ 

ស្រ្តីជាកសិករ សម្លាប់ខ្លារខិន ក្រោយប្រយុទ្ធ សាច់ស្រស់ ឈាមស្រស់ រយៈពេលកន្លះម៉ោង យ៉ាងសាហាវ (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ ដៃប្រដាប់ដោយឧបករណ៍ ចំការ មួយចំនួន ធ្លាប់តែជា ឧបករណ៍ប្រើប្រាស់ ផ្ទុយមកវិញ នាឱកាសនេះ វាបានក្លាយជាឧបករណ៍ ប្រយុទ្ធ    តតាំង សត្រូវ  ពីសំណាក់ស្រ្តីជនជាតិ ឥណ្ឌាម្នាក់ ពោលបានសម្លាប់ ខ្លារខិនមួយក្បាល ដែលបានព្យាយាម លួចវាយប្រហារមកលើរូបគាត់ ជាលទ្ធផល ខ្លាកំណាច ត្រូវបានសម្លាប់ ខណៈជនរងគ្រោះ ក៏កំពុង  តែ សម្រាក ព្យាបាល នៅឯមន្ទីរ ពេទ្យក្នុងស្រុក មួយកន្លែង ។

ស្ថិតនៅក្នុងវ័យ ៥៦ ឆ្នាំ លោកស្រី Kamla Devi បានទទួលរងរបួសធ្ងន់  ដោយ  មានស្នាមខាំ ជាច្រើន កន្លែង ក៏ដូចជា ដាច់សាច់មួយចំនួន ក្រោយពីបានប្រយុទ្ធ ជាមួយនឹងខ្លាកំណាច អស់រយៈពេលជាង កន្លះម៉ោង មុននឹងបញ្ជប់ជីវិត របស់វា ។ សេចក្តីរាយការណ៍  បញ្ជាក់ អោយដឹងថា  ហេតុការណ៍​លប លួចវាយប្រហារមួយនេះ អាចកើតឡើងទៅបាន នៅភាគខាងជើង រដ្ឋ Uttarakhand ពោល វិនាទីនៅ ពេលដែលជនរងគ្រោះទៅយកទឹក រំពេចនោះ ខ្លារខិន ដែលសម្ងំលាក់ខ្លួន នៅក្នុងគុម្ពព្រៃ ហក់ចេញ មកបើកការវាយប្រហារតែម្តង លោកស្រីក៏បានវាយបក់ទៅវិញ ដោយប្រើកណ្តៀវ និង ចបដែលមាន នៅក្នុងដៃរបស់ខ្លួន ។

នាងខ្ញុំបានគិតថា ខ្ញុំបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក៏ប៉ុន្តែ​ នាង   ខ្ញុំ ពិតជាមិនបានបាត់បង់នូវ ភាពតស៊ូអត់ធ្មត់ ក៏ដូចជា ទឹកចិត្ត ក្នុងការវាយបក់នោះទេ នេះជាសម្តីបទសម្ភាសន៍ដោយផ្ទាល់របស់ ជនរងគ្រោះ ទៅកាន់ភ្នាក់ងារ​សារព័ត៌មាន ក្រោយរួចផុត ពីចង្កូមកំណាច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Mumbai India Asia Tiger