CamNews

តារា 

វ៉ាឌី ភាលីង ផ្អាកពីសិល្បៈ មិនមែនដោយសារជំងឺ នោះទេ

ភ្នំពេញៈ  ថ្មីៗនេះ បានលេចឮព័ត៌មានថា ស្រីស្រស់ វ៉ាឌី ភាលីង ផ្អាកពីការងារសិល្បៈមួយ រយៈ
ពេលធំ ដោយសារតែនាង មានបញ្ហា ផ្នែកសុខភាពធ្ងន់ធ្ងរ មិនអាចចូលប្រឡូក ក្នុងវិស័យសិល្បៈ
បាន ទើបធ្វើឲ្យនាងឃ្លាតឆ្ងាយ ពីសិល្បៈ តែព័ត៌មាននេះ ត្រូវបានក្រុមគ្រួសាររបស់នាង ប្រាប់ថា
មូលហេតុដែលនាងផ្អាក ពីការងារ មិនមែនដោយសារតែ ជំងឺមួយមុខទេ តែមានហេតុផល ផ្សេង
ទៀត។

តារាចម្រៀង និងជាតារាសម្តែងម្នាក់ ដែលមានឈ្មោះបោះសំឡេង វ៉ាឌី ភាលីង ក្នុងមួយរយៈ
ពេលចុងក្រោយនេះ នាងហាក់ដូចជា មានភាពស្ងប់ស្ងាត់ ខណៈដែលតារាស្រី ស្រករនាងជា
ច្រើន កំពុងតែមមាញឹកក្នុងការ ប្រមូលប្រជាប្រិយភាព និងការងារបានយ៉ាងច្រើន។ ផ្ទុយស្រ
ឡះតារាស្រីរូបនេះ បោះបង់ឱកាសទៅសម្ងំនៅក្នុងផ្ទះ មិនខ្វល់ពីការធ្លាក់ ប្រជាប្រិយភាព។

ជាមួយការលើកឡើង បែបនេះដែរ ក៏មានប្រភពបង្ហើបប្រាប់ឲ្យដឹងថា មូលហេតុដែលស្រីស្អាត
សម្បុរស្រអែម កញ្ញា ភាលីង សុខៗបាត់វត្តមាន ពីសិល្បៈនោះ ដោយសារតែនាងមានបញ្ហា
សុខភាពឈឺក្រពះធ្ងន់ធ្ងរ មិនអាចច្រៀង ឬក៏ធ្វើការហត់បានទេ។ ពាក់ព័ន្ធនឹងព័ត៌មាននេះ ត្រូវ
បានតារាចម្រៀង ជាប្អូនស្រីបង្កើត របស់កញ្ញា វ៉ាឌី ភាលីង គឺ កញ្ញា វ៉ាឌី ភាលី បានប្រាប់ជំនួស
បងស្រីឲ្យដឹងថា តាមពិតក្នុងមួយរយៈពេលនេះ សុខភាពក្រពះបងស្រី នាងមានភាពធូរស្រាល
ខ្លះហើយ គ្រាន់តែពេលនេះ បងស្រីនាង នៅមិនទាន់ចង់ចូលប្រឡូក សិល្បៈវិញភ្លាមៗ។

កញ្ញា វ៉ាឌី ភាលី បានប្រាប់ឲ្យដឹងទៀតថា "ទោះបីជាពេលនេះ បងស្រីខ្ញុំគាត់ (វ៉ាឌី ភាលីង)ផ្អាក
ការងារសិល្បៈមែន តែគាត់មិនសូវ មានពេលនៅផ្ទះ មើលថែសុខភាពប៉ុន្មានទេ គ្រាន់តែជំងឺធូរ
ស្រាលភ្លាម គាត់ទៅមើលការខុសត្រូវ ហាងភ្លាម គឺរវល់ច្រើន មិនសូវមានពេលទំនេរទេ ព្រោះ
ថាពេលនេះបងខ្ញុំ បើកហាងលក់ដូរផលិតផល ថែរក្សាសម្ផស្ស ដូច្នេះហើយបាន ជាពេលនេះ
គាត់មិនចង់ចូលសិល្បៈ វិញភ្លាមៗទេ ខ្លាចរវល់ខ្លាំង ហើយហត់ពេក នាំឲ្យជំងឺរើឡើងវិញ"។

ទោះបីជាយ៉ាងណា ក៏ដោយ ក៏កញ្ញា វ៉ាឌី ភាលីង មិនបានអះអាងឲ្យ ច្បាស់ពីកាលបរិច្ឆេទ ច្បាស់
លាស់ទេថា បងស្រីរបស់នាងវិល មកចាប់អាជីពសិល្បៈវិញ នៅពេលណានោះទេ ដោយសារតែ
ពេលនេះ កញ្ញា ភាលីង កំពុងតែរវល់ជាមួយ នឹងការរកស៊ី។ប្រសិនបើការងាររកស៊ី របស់ភាលីង
កាក់កបខ្លាំង នាងក៏ប្រហែលជា អាចមិនវិលមកចាប់ អាជីពចាស់ក៏ថាបាន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rady phealing entertainment khmer star