ភាពយន្ត ៖ នេះជាខ្សែភាពយន្ត ថ្មីមួយទៀតហើយ ដែលបានដកស្រង់ ចេញពីសៀវភៅរឿង ដ៏ល្បី ល្បាញ។ Fantastic Four វគ្គថ្មីនេះ រៀបរាប់អំពី ការទទួលបាន កម្លាំងដ៏ពិសេស របស់មនុស្សទាំង បួននាក់ អំពីពិភពក្រៅ ហើយពួកគេ ត្រូវរៀន ប្រើប្រាស់វា ដើម្បីតទល់ ជាមួយមនុស្សអាក្រក់។
ត្រឹមតែជាអ្នកវិទ្យាសាស្ត្រធម្មតា សិក្សាស្រាវជ្រាវ នូវរបស់ពិសោធន៍ថ្មី ដែលអាចជួយពិភពលោកទៅកាន់ភពផ្សេងបានយ់ាងងាយស្រួល ប៉ុន្តែការចង់ដឹងចង់លឺមួយ ពេល បានកែប្រែខ្សែជីវិតរបស់ពួកគេទាំងមូល ខ្សែរឿង Fantastic 4 ត្រូវបានថតសារឡើងវិញដោយStudio ដ៏ល្បីគឺ 20th Cent - ury Fox ហើយនឹងចាប់ផ្តើមចាក់បញ្ចាំងចាប់ពីថ្ងៃទី១៣ ខែសីហានេះតទៅនៅគ្រប់រោងភាពយន្ត។
យុវជនបួននាក់ ត្រូវបានបញ្ជូន ទៅ ភព ផ្សេងដ៏គ្រោះថ្នាក់មួយ ដែលទៅដល់នោះរាងកាយរបស់ ពួក គេត្រូវ បានកែប្រែ យ៉ាងខ្លាំងមិនគួរ អោយ ជឿ។ មកផែនដីវិញ អ្នកទាំងបួនត្រូវរៀន បញ្ជារ សមត្ថភាពពិសេសរបស់ពួកគេ ហើយ សហការគ្នាដើម្បី ការពារផែនដីពីមិត្តភ័ក្ដចាស់របស់ពួកគេ ដែលបានក្លាយជាសត្រូវបច្ចុប្បន្ន។
ទស្សនាវីដេអូឃ្លីបខ្លីនៅទីនេះ៖
ដើម្បីទទួលបានពត៌មានលំអិត និង ផ្សេងៗទៀត ទាក់ទងនិងភាពយន្តដែលលោកអ្នកចូលចិត្ត សូមតាមដាន ចៃកុន តាមប្រព័ន្ធសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www. youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕
ប្រភព ៖ Westec Media Limited