CamNews

ជីវិត និងការងារ 

រូបភាព CEO Facebook បង្រៀនកូនស្រីហែលទឹក កំពុងទទួលបានការចាប់អារម្មណ៍ច្រើន នៅលើអ៊ីនធឺណែត

អ្នកបង្កើត និងជានាយកប្រតិបត្តិការ Facebook  លោក Mark Zuckerberg ទើបបានធ្វើការចែករំលែក នូវរូបភាពថ្មីបំផុត ស្តីពីកូនស្រីបណ្តូលចិត្តអាយុ ២ខែរបស់ខ្លួន។ នាងតូចស្លៀកនូវឈុតហែលទឹកឆ្នូត សបៃតងដ៏គួរឲ្យស្រឡាញ់ ជាមួួយនឹងផ្កាកូលាបមួយពណ៌ក្រហម ដែលបានដេរជាប់នឹងអាវ ផ្នែកខាង លើទ្រូង។ បើសិនជាយើងចាប់អារម្មណ៍បន្តិច នោះយើងនឹងឃើញថា សក់របស់នាងតូចហាក់ដូចជា រាងវែងជាងពីមុនបន្តិច បើប្រៀបនឹងរូបភាពកាលពីមុនដែល Mark បានចែករំលែក។


នៅក្នុងរូបភាព​នាងតូចត្រូវបានប្រលែងថ្នមៗ នៅលើផ្ទៃទឹក ដោយបាតដៃទាំងពីររបស់ CEO Facebook នៅទ្រពីក្រោមដងខ្លួនកូនស្រី។ Mark សម្លឹងកូនដោយកែវភ្នែកស្រទន់ ពេញដោយក្តីស្រឡាញ់ ជាមួយ នឹងការសរសេរសារចែករំលែកថា៖ "ជាលើកដំបូងនៃការហែលទឹករបស់ Max។ នាងតូចដូចជាចូលចិត្ត ខ្លាំងណាស់"។

បន្ទាប់ពីធ្វើការចែករំលែកបានបន្តិចនៅលើបណ្តាទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់ Mark Zuckerbergរូបភាពនេះទទួលបានការចុច Like ជិត ១លាន Like និងមានការបញ្ចេញមតិយោបល់ ច្រើនជាង ២១០០០ Comment ផងដែរ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី Maxima បានចាប់កំណើតមក លោក Zuckerberg បានប្រកាសថា លោក នឹងប្រើប្រាស់ពេលឈប់សម្រាក រយះពេល ២ខែ រួមជាមួយនឹងភរិយា Priscilla Chan ដើម្បីមើលថែ កូនស្រី។ ក្នុងឱកាសនោះផងដែរ នាយកប្រតិបត្តិរបស់ Facebook ក៏បានដាក់ចេញនូវសេចក្តីសម្រេចថ្មី មួយ។ បណ្តាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សុទ្ធតែទទួលបានច្បាប់ឈប់សម្រាកចំនួន ៤ខែ (ដោយ នៅទទួលបានប្រាក់បៀវត្សន៍) ដើម្បីនៅមើលថែកូនទើបតែចាប់កំណើត៕

- អានអត្ថបទ៖ មានដឹងទេថា ទូខោអាវរបស់ CEO Facebook មានសភាពដូចម្តេច? ខោអាវប៉ុន្មាន ម៉ូតម៉ាក?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Mark Zuckerberg, VE


Tags: Mark Zuckerberg CEO Facebook Lifestyle