CamNews

ប្លែកៗ 

អស្ចារ្យ! កំពូលអ្នកវេទមន្ត យកមាត់ចាប់គ្រាប់កាំភ្លើង ដែលកំពុងហោះ ៖ លទ្ធផល រងរបួសស្រាល (វីដេអូ)

ការសំដែងដែលប្រកបដោយគ្រោះថ្នាក់នេះ បានធ្វើឱ្យមាត់របស់អ្នកលេងសៀកជនជាតិអាមេរិក
នេះ រងរបួសស្រាល។

David Blaine គឺជាអ្នកលេងសៀកដ៏អស្ចារ្យម្នាក់របស់អាមេរិក។ ឆ្នាំនេះ លោក David Blaine
មានអាយុ ៤៣ឆ្នាំ និងមានឈ្មោះល្បីល្បាញក្នុងពិភពលោកដោយសារតែការសំដែងប្រកបដោយ
គ្រោះថ្នាក់។ ថ្មីៗនេះ ក្នុងកម្មវិធី “លើសពីវេទមន្ត” របស់ស្ថានិយទូរទស្សន៍ ABC David Blaine
បានសំដែងអំពីការចាប់គ្រាប់កាំភ្លើងដោយប្រើមាត់។

នៅក្នុងវីដេអូ David Blaine ឈរនៅចំពោះមុខកាំភ្លើងមួយដើម ខណៈដៃម្ខាងកាន់ខ្សែដែលតភ្ជាប់
ពីកៃកាំភ្លើង និងដៃម្ខាងទៀតកាន់ទូរស័ព្ទ។ David Blaine ប្រើប្រាស់ប្រដាប់ការពារមាត់ពិសេស
ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់មាត់។

ក្រោយមក David Blaine ក៏បានទាញខ្សែ ដើម្បីកេះកៃកាំភ្លើង ភ្លាមនោះ គ្រាប់កាំភ្លើងក៏បាញ់តម្រង់
មកចំមាត់របស់គាត់។ ពិតជាអស្ចារ្យ David Blaine បានរួចផុតពីការស្លាប់ នៅចំពោះមុខគ្រាប់
កាំភ្លើងនេះ។




ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: សៀក វេទមន្ត ចាប់គ្រាប់កាំភ្លើង David Blaine