CamNews

ប្លែកៗ 

មហាសេដ្ឋីប្រេស៊ីល កប់រថយន្តទំនើប តំលៃជិត ៥០ម៉ឺនដុល្លារ ដើម្បីរៀបចំការរស់នៅ សំរាប់ជាតិក្រោយ

នៅលើ status ក្នុងគេហទំព័រ Facebook របស់ខ្លួន មហាសេដ្ឋី Count Scarpa អាយុ ៦២ ឆ្នាំ មកពី
Jardins, Sao Paulo ប្រទេសប្រេស៊ីល បានឲ្យដឹងថា គាត់ចង់រៀនធ្វើតាម បណ្តាស្តេច Pharaon
ដែលបានកប់លាក់ទ្រព្យសម្បត្តិរបស់ខ្លួនទាំងអស់ សំរាប់ឆ្លងទៅកាន់ពិភពថ្មីទៀត។ ដូចនេះ បើ
តាមកាលកំណត់ នៅថ្ងៃទី ២០ ខែកញ្ញានេះ លោកនឹងកប់ថយន្តទំនើប Bentley ដ៏ថ្មី ជាទីស្រលាញ់
របស់ខ្លួន ដែលមានតំលៃដល់ទៅជិត ៥០ ម៉ឺនដុល្លារ ដើម្បីមានយាន្តជំនិះស៊េរីទំនើប ពេលដែល
លោកឆ្លងទៅកាន់ពិភពថ្មីនោះ។ តាមគំរោង ពិធីកប់រថយន្តទំនើបនេះ ដែលធ្វើឡើងនៅម៉ោង ១១
ព្រឹក ថ្ងៃទី ២០ នេះ (ម៉ោងនៅក្នុងតំបន់)។
ដើម្បីបញ្ជាក់ភស្តុតាង នៃសំដីដែលខ្លួនបាននិយាយ កាលពីថ្ងៃអង្គារ កន្លងទៅនេះ លោកមហាសេដ្ឋី
ម្នាក់នេះ បានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញឲ្យឃើញ លោកកំពុងតែឈរក្បែរ រថយន្តស៊េរី
ទំនើបមួយគ្រឿង និងរណ្តៅធំមួយ ជាមួយនឹងសំដីនិយាយថាៈ "សូមផ្ញើជូនដល់អ្នកណា ដែលនៅ
មានការសង្ស័យ ទៅលើសំដីដែលខ្ញុំបាននិយាយ។ កាលពីថ្ងៃម្សិលមិញ ខ្ញុំបានជីករណ្តៅធំមួយ នៅ
ក្នុងទីធ្លាសួននៃផ្ទះ ដើម្បីកប់រថយន្ត Bentley របស់ខ្ញុំ។ នៅចុងសប្តាហ៍នេះ ខ្ញុំនឹងកប់វា"។
ក្រោយពីបានចែករំលែក ការសំរេចចិត្តរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គម លោកមហា
សេដ្ឋីជនជាតិប្រស៊ីលម្នាក់នេះ ទទួលបានការចុច Like ដល់ទៅជាង ១២០០០ Like និងផ្តល់ជាមតិ
យោបល់ ពីសំណាក់អ្នកលេងអ៊ីនធឺណេត ជាច្រើនផងដែរ។
តាមប្រភពបានឲ្យដឹងដែរថា លោកសេដ្ឋី Count Scarpa នៅមិនទាន់មានប្រពន្ធកូននៅឡើយទេ
ហើយលោកក៏បានចែករំលែកឲ្យដឹងដែរថា លោកក៏មិនចង់បង្កើតគ្រួសារដែរ៕
ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
ដោយ៖ សិលា
ប្រភព៖ k14

Tags: Brazilian billionaire buried car Count Scarpa unbelievable strange