CamNews

ទូរស័ព្ទ 

Samsung Galaxy Note 6 នឹងត្រូវបានប្រកាសបង្ហាញ នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ?

យោងតាមប្រភពព័ត៌មានពីគេហទំព័រ The Bell​ របស់កូរ៉េខាងត្បូង ដែលទទួលបានប្រភពព័ត៌មាន មួយចំនួនពី Samsung បានឲ្យដឹងថា Samsung Galaxy Note 6 អាចនឹងត្រូវបានក្រុមហ៊ុនធ្វើការ បង្ហាញណែនាំខ្លួន នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះ ពោលគឺលឿនជាងមួយខែ បើប្រៀបទៅ នឹងការបង្ហាញខ្លួនរបស់ Samsung Galaxy Note 5។ កាលពីឆ្នាំមុន Samsung Galaxy S6 បានបង្ហាញ ខ្លួននៅក្នុងខែមីនា រីឯ Note 5 បានបង្ហាញខ្លួននៅក្នុងខែសីហា គឺខុសគ្នារយះពេល ៥ខែ។ បើគិតតាម កាលវិភាគនេះ ក្នុងពេលដែល Galaxy S7 បង្ហាញខ្លួនក្នុងខែកុម្ភៈ ហើយ Note 6 នឹងបង្ហាញខ្លួនក្នុងខែ កក្កដា ក៏សមហេតុផលផងដែរ។

(រូបភាពតំណាង)

The Bell មិនមែនជាគេហទំព័រមួយដែលល្បីខ្លាំងនោះទេ ដូច្នេះយើងក៏មិនអាចជឿជាក់បានទាំងស្រុង នូវរាល់ព័ត៌មានដែលបានបែកធ្លាយពីគេហទំព័រនេះឡើយ។ តាមប្រភពពី The Bell ដដែលនេះ Galaxy Note 6 នឹងមានឈ្មោះកូដ Grace ប្រើប្រព័ន្ធប្រតិបត្តិការ Android N ថ្មីបំផុត៕

- អានអត្ថបទ៖ ដឹងទំហំ RAM របស់ iPhone SE ហើយ រីឯពិន្ទុ benchmark ខ្ពស់ជាងទាំង iPhone 6S/6S Plus ទៅទៀត
- អានអត្ថបទ៖ Apple Watch បញ្ចុះតម្លៃលក់ តម្លៃចាប់ពី ២៩៩ដុល្លារ និងមានបន្ថែម ខ្សែនាឡិកាថ្មីៗ

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ The Bell, Tinhte


Tags: Samsung Galaxy Note 6 Smartphone Hightech