CamNews

តារា 

សុខ ពិសី ផ្ទុះសំឡេងរិះគន់ថា កែសម្ផស្ស​ខ្លាំង​ពេក បែរ​ជា​អាក្រក់​មើល​ជាង​មុន

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ថ្មីៗនេះ បានរំលេចវត្តមានរបស់ខ្លួន ជាមួយរូបសម្រស់ថ្មីសន្លាង ប្រៀបដូចជាមនុស្សថ្មី បន្ទាប់ពីនាងបានចំណាយលុយ រាប់ម៉ឺនដុល្លារ កែកុនសម្ផស្សខុសប្លែកពីមុន ដែលធ្វើឲ្យទស្សនិកជន ចំណាំនាងស្ទើរតែមិនបាន ។ ប៉ុន្តែការចំណាយលុយទាំងដុំៗ កែប្រែមុខមាត់ជាមនុស្សថ្មីនេះ មិនបានទទួលការសាទរ ពីអ្នកគាំទ្ររបស់នាងទេ ពោលបែរជាផ្ទុះនូវ សំឡេងរិះគន់យ៉ាង ចាស់ដៃ ថាផ្ទៃមុខ របស់នាងអាក្រក់ មើលជាងមុនទៅទៀត។

នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook មួយរយៈនេះ មានការផុសផុលយ៉ាងខ្លាំង ដោយធ្វើការ រិះគន់ចំៗទៅ លើតារាចម្រៀងសំឡេងផ្អែមស្រទន់ កញ្ញា សុខ ពិសី ថានាងខំប្រឹងប្រែងជះលុយរាប់ម៉ឺន ដុល្លារ កែសម្ផស្សស្ទើរតែគ្មានសល់ចន្លោះ ទាំងទម្រង់មុខ ចង្ការ ច្រមុះ និងផ្នែកមួយចំនួនទៀត នៅលើ រាងកាយរបស់នាង គឺត្រូវវះកាត់កែកុនទាំងអស់ ដោយមើលទៅមុខរបស់នាង នាពេលនេះ គឺប្រៀបបាន និងមនុស្សពីរនាក់ផ្សេងគ្នា ។

ជាទូទៅសម្រស់ តារាស្រីៗក្នុងស្រុកយើង មានចំនួនច្រើន បានធ្វើការកែច្នៃ សម្រស់វះកាត់ត្រង់នេះត្រង់នោះ ពង្រីកដើមទ្រូង ដើម្បីធ្វើឲ្យរូបសម្រស់របស់ពួកគេ មានសម្រស់ស្រស់ត្រកាល ទាក់ទាញការចាប់អារម្មណ៍ ថែមមួយកម្រិតទៀត។ នៅក្នុងនោះ តារាចម្រៀងល្បី កញ្ញា សុខ ពិសី រយៈពេលប្រមាណ ជិត២ឆ្នាំនេះ បានខំប្រឹងស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ទាំងការតុបតែងខ្លួន និងការកែកុន សម្រស់ ដោយនាងបានជ្រើសរើស យកការវះកាត់កែសម្រស់ ឲ្យកាន់តែស្រស់ស្អាត និងទាក់ទាញ ការចាប់អារម្មណ៍មួយកម្រិតទៀត។

ទន្ទឹមនឹងនោះ សុខ ពិសី បែរជាទទួលបាននូវការរិះគន់ មិនសំចៃ ពីអ្នកគាំទ្រ ទៅលើការកែកុនសម្រស់របស់នាង ដោយមានអ្នក ខ្លះរិះគន់ថា «កែសម្រស់ទៅ អាក្រក់មើលជាងមុន ច្រមុះដូចឈើ មើលសឹងតែមិនចង់ស្គាល់ កែខ្លាំងពេកដូចស្វា កែប៉ុណ្ណឹងហើយ នៅមើលមិនយល់ទៀត….» ។
តាមរយៈការរិះគន់នេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅតារាស្រីសាច់ស កញ្ញា សុខ ពិសី បានទេ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ប៉ុន្តែយើងស្វាគមន៍ រង់ចាំការបកស្រាយរបស់នាង នៅពេលក្រោយ ដោយក្ដីរាយរាយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh