CamNews

តារា 

មាស សុខសោភា ប្រើយុទ្ធ​ សាស្រ្តថ្មី ចាប់ដៃគូ ជាមួយ ពែកមី

ភ្នំពេញ៖តារាចម្រៀងសំនៀង ក្រអួនក្រអៅកប់ក្នុងបេះដូង ស្រទាប់យុវវ័យ ប្រចាំផលិតកម្ម
ថោន មាស សុខសោភា ដែលមហាជនដឹងថា គ្មានតារាចម្រៀងមួយណា អាចបែងជើងផ្តួល
បាននៅក្នុង ពិភពសិល្បៈនោះ ស្រាប់តែថ្មីៗនេះ ត្រូវបានអ្នកនៅក្នុង ចង្កោមសិល្បៈដែលស្និទ្ធ
នឹងតារាចម្រៀងរបស់ ផលិតកម្ម ថោន បានបង្ហើបប្រាប់ Looking TODAY ថា ឥឡូវនេះតារា
ចម្រៀង ចាស់វស្សា មាស សុខសោភា កំពុង តែប្រើយុទ្ធសាស្រ្តថ្មី ដើម្បីទាញការគាំទ្រ ពី
សំណាក់មហាជន និងស្រទាប់យុវវ័យ ឲ្យកាន់តែខ្លាំង បន្ថែមទៀត ។

បើតាមប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងថា មាស សុខសោភា បានចាប់ដៃគូជាមួយ កំពូល
តារាកំប្លែងប្រចាំ ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន គឺនាយ ពែកមី ។ នៅក្នុងយុទ្ធសាស្ត្រថ្មី របស់ម្ចាស់
បទ "ស្តាប់ Ring Ring Tune បងអូនស្រក់ទឹកភ្នែក" នាង មាស សុខសោភា នាពេលនេះ គេអាច
និយាយបានថា ជាយុទ្ធសាស្ត្រថ្មីសម្រាប់ បំបែកទីផ្សារសិល្បៈ នៅក្នុងឆ្នាំ ២០១៣ នេះ ។ ខណៈ
ដែលតារា ចម្រៀង មាស សុខសោភា ចាប់ដៃគូច្រៀង ជាមួយនាយ ពែកមី នេះ ត្រូវបានអ្នក
តាមដាន សង្គមសិល្បៈមួយចំនួន គិតថា យុទ្ធសាស្ត្រថ្មីរបស់នាង ព្រោះគេដឹងថា នាយ ពែកមី
គឺជាតារាកំប្លែងដ៏មាន ប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសកម្ពុជា ។

ដូច្នេះការចាប់ដៃគូរវាង នាង មាស សុខសោភា និងនាយ ពែកមី អាចជម្រុញឲ្យ ប្រជាប្រិយភាព
របស់ មាស សុខសោភា ឡើងខ្ពស់ជាងនេះទៅទៀត ។ មិនតែប៉ុណ្ណោះ ប្រជាប្រិយភាពរបស់
នាយ ពែកមី ក៏អាចឡើងខ្ពស់ ត្រដែតដូចគ្នា ក្នុងវិស័យចម្រៀង ព្រោះលោកបានចាប់ដៃគូ ច្រៀង
ជាមួយតារាចម្រៀងល្បី ឈ្មោះស្រាប់ ។ ចំពោះការចាប់ដៃគូនេះ បើតាមប្រភព ដែលបានប្រាប់
មក Looking TODAY បាននិយាយថា ការចាប់ដៃគូរវាងនាយ ពែកមី និង មាស សុខសោភា នេះ
គឺគ្រាន់តែចាប់ដៃគូ ច្រៀងសម្រាប់ត្រៀម ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា កាលពីកន្លងទៅកំពូល តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន នាយ ពែកមី
ធ្លាប់បានប្រាប់បណ្តាញ សារព័ត៌មានក្នុងស្រុកមួយ ចំនួនថា លោកពិតជា បានថតសំឡេងច្រៀង
ឲ្យផលិតកម្មថោន ពិតមែន ។ តែលោកមិនបានបង្ហើបថា បទចម្រៀងរបស់លោក ច្រៀងឆ្លងឆ្លើយ
ជាមួយនរណានោះទេ ៕

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: meas soksophea pakmi entertainment singer khmer star