CamNews

តារា 

នាង Pat Napapa ធ្វើឲ្យ Fans ភ្ញាក់ផ្អើលខ្លាំង ក្រោយបង្ហើបប្រាប់អាយុរបស់ខ្លួន

តារាថៃ ៖ តារាសម្តែងស្រីនៅក្នុងប្រទេសថៃ នាង Pat napapa បានធ្វើឲ្យប្រជាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីដឹងថា នាងមានផ្ទៃពោះដល់ទៅ ៤ ខែទៅហើយមុនរៀបការ ហើយក៏បានផ្ទុះដំណឹងនេះពេញស្រុកថៃ ។ ប៉ុន្តែការពិតទៅរឿងដែលមានផ្ទៃពោះមុនរៀបការនេះ បែរជាក្លាយទៅជារឿងល្អរបស់តារាស្រីរូបនេះទៅវិញ ព្រោះនាង Pat តែងតែស្រម៉ៃថា ខ្លួននឹងមានកូនឲ្យបានឆាប់ៗ ដើម្បីឲ្យឪពុកជាទីស្រលាញ់របស់នាងបានពរចៅ ក្រោយពីបំណងប្រាថ្នារបស់នាងបានសម្រេច នាង Pat បែរជាការសោកស្តាយដោយសារតែ ពេលនេះឪពុករបស់នាងមិនបាននៅពរកូនរបស់នាងឡើយ ព្រោះគាត់បានបាត់បង់ជិវិតដោយសារតែជម្ងឺមហារីកដំណាក់កាលចុងក្រោយបាត់ទៅហើយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា​ ឪពុករបស់ក្មេងដែលនៅក្នុងផ្ទៃរបស់តារាស្រីរូបនេះគឺជា មិត្តប្រុសរបស់នាងដែលទើបតែលត់ជង្គង់សូមនាងរៀបការ កាលពីថ្ងៃទី​១១ ខែកញ្ញានេះ ទេ ហើយគាត់គឺមានមុខរបបជាអ្នកបង្ហោះម៉ូតូ ។ 

ស្រាប់តែមកដល់ថ្ងៃទី​ ១៩ ខែកញ្ញា តារាស្រីរូបនេះក៏បានចេញមុខប្រការរឿងដែលមានផ្ទៃពោះ ៤ ខែនៅក្នុងស្និន្និស្និទ្ធិកាសែតមួយ ហើយនាងក៏សប្បាយចិត្តខ្លាំងដែរ ដែលមានកូនតាមបំណងប្រាថ្នារបស់នាង ។ 

គួរបញ្ជាក់ឲ្យដឹងថា ទោះបីជាតារាស្រីរូបនេះ មានវ័យដល់ទៅ ៣០ ឆ្នាំ ហើយមានកូនក្នុងផ្ទៃដល់ទៅ ៤​ ខែក៏ដោយចុះ ប៉ុន្តែតារាស្រីរូបនេះនៅតែតុបតែងខ្លួនយ៉ាងក្មេង និងគួរឲ្យស្រលាញ់ ដូច្នេះទើបធ្វើឲ្យ Fans ជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានដឹងអំពីអាយុរបស់នាង ហើយមានអ្នកខ្លះទៀតមិននឹកស្មានថា​ នាងមានអាយុច្រើនយ៉ាងនេះទេ ព្រោះមុខមាត់ និងការស្លៀកពាក់ដូចជាក្មេងនៅឡើយទេ ៕

-ចុចអាន ៖ Tono សប្បាយចិត្តខ្លាំងក្រោយពីដឹងថា អតីតមិត្តស្រីរបស់ខ្លួនមានផ្ទៃពោះមុនរៀបការ











 


ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Pat napapa