CamNews

ប្លែកៗ 

ភ័យមិនស្ទើរទេ ពេលឃើញ "សាកសព" អណ្ដែតទឹក ស្ទុះឡើងស្រវារកមនុស្ស (វីដេអូ)

អ្នកពន្លត់អគ្គីភ័យម្នាក់របស់ចិន ឱនក្បាលចុះប្រុងស្រង់ សាកសព ប៉ុន្តែ ភ្លាមនោះ សាកសពក៏
បានស្ទុះឡើង ធ្វើឱ្យគាត់ភ្ញាក់ផ្អើលខ្លាំង និងលោតចេញឆ្ងាយពី “សាកសព”។

យោងតាមទំព័រ People Daily កាលពីថ្ងៃទី ២២សីហា អ្នកពន្លត់អគ្គីភ័យម្នាក់ បានមកកាន់កន្លែង
កើតហេតុ បន្ទាប់ពីមានគេរាយការណ៍ថា មានសាកសពកំពុងអណ្ដែតនៅលើផ្ទៃទឹកទន្លេ។

អ្នកពន្លត់អគ្គីភ័យនេះ បានចូលទៅក្បែរសាកសព នៅកណ្ដាលទន្លេដែលមានទឹកត្រឹមជង្គង់។ នៅ
ពេលគាត់ឱនក្បាលចុះ ប្រុងយកដៃទៅស្រង់ ក៏ស្រាប់តែសាកសពនេះ ស្ទុះឡើង ក្រោកឈរ ធ្វើ
ឱ្យគាត់ភ័យយ៉ាងខ្លាំង ហើយស្ទុះលោតចេញមកកាន់មាត់ច្រាំង។

តាមពិត សាកសព នេះ គឺជាបុរសម្នាក់ដែលនៅរស់ ដេកអណ្ដែតខ្លួនលើផ្ទៃទឹកទន្លេ។ ប្រជាជន
ស្មានថាជាសាកសព ក៏នាំគ្នាមកមើល ព្រមទាំងបានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ច។

ប្រែសម្រួល ៖ តារា
ប្រភព ៖ mirror


Tags: សាកសព ចម្លែក ចិន សាកសពអណ្ដែតទឹក