CamNews

ទូរស័ព្ទ 

Huawei P8 Lite 2017 បង្ហាញខ្លួន ៖ Android 7.0 Nougat, ​កាមេរ៉ា 12 MP និងតម្លៃ ២៣៩អឺរ៉ូ

គេហទំព័រ GSMArena បានឱ្យដឹងថា Huawei P8 Lite 2017 ត្រូវបានបំពាក់ប្រូសេសឺរ Kirin 655
អេក្រង់ 5.2 inch full HD, RAM 3 GB, អង្គចងចាំក្នុង 32 GB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ
Android 7.0 Nougat, ថ្មមានថាមពល 3.000 mAh។


ស្មាតហ្វូន P8 Lite 2017 របស់ក្រុមហ៊ុន Huawei មានកាមេរ៉ាក្រោយ 12 MP និងកាមេរ៉ាមុខ ទំហំ
8 MP។


តាមគម្រោង Huawei P8 Lite 2017 នឹងត្រូវបានដាក់លក់ក្នុងប្រទេសមួយចំនួននៅអឺរ៉ុប នាចុងខែ
នេះ ក្នុងតម្លៃ ២៣៩អឺរ៉ូ ប្រហែល ២៥៤ដុល្លារអាមេរិក។

ប្រែសម្រួល ៖ តារា
ប្រភព ៖ GSMArena