CamNews

កីឡាអន្តរជាតិ 

ខ្លាំង​មែន! Pacquiao ប្រើ​ពេល​ជាង ១នាទី​ប៉ុណ្ណោះ ដើម្បី​ផ្តួល​កីឡាករ​កូរ៉េ Wook-Ki Lee ត្រឹម​ទឹក​ទី

ម៉ានីល)៖ Wook-Ki Lee ជាកីឡាករប្រដាល់សកលទី១ ដែលបានសន្លប់ដ៏លឿនបំផុត ក្រោមថ្វីដៃរបស់ស្តេចប្រដាល់ Manny Pacquiao ប្រើពេលត្រឹមតែ ១នាទី និង៣២វិនាទីប៉ុណ្ណោះក្នុងទឹកទី១ ដោយកាលនោះ Pacman មានវ័យ ទើបតែ ១៨ឆ្នាំនៅឡើយ។


ការផ្តួលកីឡាកររបស់សាធារណរដ្ឋកូរ៉េខាងលើនេះ វាជាជ័យជំនះលើកទី១៨ ក្នុងវ័យ១៨ឆ្នាំដូចគ្នា ក្រៅពីធ្លាប់ចាញ់តែ ម្តងគត់ ក្នុងការឡើងវាយសរុបបាន១៩ដង ក្រោយពីត្រូវបាន Promote ក្លាយជាកីឡាករប្រដាល់សកលអាជីពចាប់ពីឆ្នាំ១៩៩៥ មក។

ការផ្តួលគូប្រកួត Wook-Ki Lee ដ៏លឿនបែបនេះ វាជាកំណត់ត្រាវាយគូប្រជែងឲ្យសន្លប់នៅលើសង្វៀនបានចំនួន ១២ដង ជាប្រវត្តិសាស្រ្តទាំងក្មេងខ្ចីនៅលើសង្វៀន Ritsy’s ស្ថិតក្នុងទីក្រុង Makati នៃប្រទេសហ្វីលីពីន ក្នុងជំនួបមិត្តភាពអន្តរជាតិ៕

សូមទស្សនាវីដេអូបញ្ជាក់ មានដូចខាងក្រោមនេះ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Pacquiao