CamNews

ទូរស័ព្ទ 

HTC M10 លេចចេញបន្ថែម នូវរូបភាពជាក់ស្តែង និងរូប Render: ស្អាត ប្រើ USB-C, អាចបង្ហាញខ្លួនថ្ងៃ 19/4

នៅលើគណនី Twitter @OnLeaks បានបង្ហើបឲ្យឃើញពីបណ្តារូបភាពថតជាក់ស្តែងរបស់គំរូស្មាតហ្វូន flagship ស៊េរីបន្ទាប់របស់ HTC។ តាមរយះនេះ ឈ្មោះពាណិជ្ជកម្មរបស់ផលិតផលនេះ អាចនឹងត្រូវបាន ហៅជាសាមញ្ញថា HTC 10 (គឺមិនមានពាក្យ One ឬអក្សរ  M ទេ)។ ក្រៅពី tweet របស់ Onleaks ដែល បានបង្ហោះ គណនី evleaks ក៏បានបង្ហោះភ្ជាប់មកជាមួយរូបភាព Render មួយសន្លឹក ដែលអាចឲ្យ យើងកំណត់បាននូវការរចនាម៉ូតរបស់ ស្មាតហ្វូនស៊េរីខ្ពស់ខាងលើនេះ។


តាមបណ្តារូបភាពទាំងនោះ បានឲ្យឃើញថា HTC 10 មានការរចនាម៉ូត រាងក្រាស់បន្តិច រូបរាងទាលៗ មូលៗតាមគែមនីមួយៗ។ នៅផ្នែកខាងក្រោមស្មាតហ្វូន មានរន្ធតំណភ្ជាប់ប្រភេទ USB-C និង Speraker បំពងសម្លេងយកស្ទីលតាម HTC One A9។ ផ្ទៃខាងមុខរបស់វា បានបំពាក់ដោយកកញ្ចក់កោងទម្រង់
2.5D, Sensor ស្គែនក្រយៅដៃជាមួយនឹងតួនាទីជាប៊ូតុង Home និងប៊ូតុង Touch ពីរនៅអមសងខាង ប៊ូតុង​ Home ត្រូវបានក្រុមហ៊ុនដាក់នៅខាងក្រៅ ក្រោមអេក្រង់ (ខុសពី One M9 ដែលដាក់នៅក្នុង អេក្រង់)។ រីឯផ្នែកខាងក្រោយ មានរចនាម៉ូតរាងកោងបន្តិច កាមេរ៉ាលយចេញក្រៅបន្តិច អំពូល flash true-tone នៅជាប់ជាមួយនឹងអំពូលខ្មៅមួយ ដែលអាចជា អំពូល focus laser។

(រូបភាពពី៖ evleaks)

និយាយពីលក្ខណៈសម្បត្តិវិញ បើតាមបណ្តាព័ត៌មានចចាមអារ៉ាមដែលបានផ្សាយពីមុនៗ រួមមាន Chip Snapdragon 820, RAM 4GB, កាមេរ៉ាក្រោយ 12MP។ អេក្រង់មានបទំហំ 5,15" កំរិត QHD។

(រូបភាព HTC One M9 ពេលបង្ហាញខ្លួនជាផ្លូវការ)

បើសិនជារូបភាពរបស់ evleaks មានភាពត្រឹមត្រូវគួរឲ្យទុកចិត្តខ្ពស់ នោះ HTC 10 អាចនឹងត្រូវបាន ធ្វើការ បង្ហាញណែនាំខ្លួន នៅថ្ងៃទី ៩ ខែមេសា ខាងមុខនេះ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច៕

- អានអត្ថបទ៖ អស្ចារ្យមែន មិនដល់មួយសប្តាហ៍ផង Xiaomi លក់ស្មាតហ្វូន Mi 5 បានដល់ ៤ លានគ្រឿង
- អានអត្ថបទ៖ ពិតជាមិនធម្មតា Galaxy S7 ត្រាំក្នុងទឹកពុះហើយ នៅអាចដំណើរការបានធម្មតាទៀត (វីដេអូ)

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ @OnLeaks, Tinhte


Tags: HTC M10 Smartphone Hightech បច្ចេកវិទ្យា