ភ្នំពេញ ៖ កូនប្រុសជានិស្សិតឆ្នាំទី១ សាលាកសិកម្មចំការដូងចងកសម្លាប់ខ្លួន ដោយយកក្រមាទៅចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ផ្ទះជួល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុបន្ទប់លេខ៥ ផ្ទះជួលស្ថិតនៅក្បែរសាលាកសិកម្មចំការដូងក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា អាត សំអាង អាយុ១៩ឆ្នាំជា និស្សិតឆ្នាំទី១ ។
នៅក្នុងនោះផងដែរ ម្តាយរបស់ជនរងគ្រោះ បានថ្លៃប្រាប់ប៉ូលីសថា សង្ស័យតែមកពីកូនប្រុសរបស់ខ្លួនខំរៀនខ្លាំងពេករហូតមានបញ្ហាប្រព័ន្ធសរសៃប្រសាទ ទើបសម្រេចចិត្តចង ក សម្លាប់ខ្លួនបែបនេះ ។
ម្តាយរបស់ជនរងគ្រោះបន្តទៀតថា មួយរយៈពេលក្រោយមកនេះ កូនប្រុសរបស់គាត់បានិយាយថា តូចចិត្តរៀនមិនទាន់គេ ព្រោះរយៈពេល ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ការនិយាយស្ដីដូចជាមិនសូវប្រក្រតី និងចេះតែត្អូញត្អែរថា តូចចិត្តរៀនមិនទាន់គេ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB