CamNews

តារា 

អែនឌី និងបេនីយុំាង បើកឡានបញ្ច្រាសទិស តាមផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) បុកអ្នកជិះម៉ូតូបាក់ជើង

ភ្នំពេញៈ តារាសម្តែង និងជាតារាចម្រៀង ដែលនិយមបង្ហាញស្ទីល អោបរឹតជាមួយតារាស្រីល្បីៗជាច្រើនដួង លោក អែនឌី រួមជាមួយតារាសម្តែងស្រីសិចស៊ីកញ្ញា បេនីយ៉ាំង កាលពីរាត្រីយប់មិញនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយលោកបានបើក រថយន្តបញ្ច្រាសទិសបង្កឲ្យ យុវវ័យម្នាក់រងរបួសបាក់ជើង ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

តាមសេចក្តីរាយការណ៍ ពីភ្នាក់ងារព័ត៌មាន Looking TODAY បានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥នេះ តារាប្រុសសាច់សរម៉ដ្ឋរលោង លោក អែនឌី បានបើក រថយន្តរបស់ខ្លួន ម៉ាកកាមរី ស្លាកលេខភ្នំពេញ៖ 2R-2582 ដោយបើកធ្វើដំណើរបញ្ច្រាសទិស តាមផ្លូវលេខ៦៣ (ផ្លូវឯកទិស) ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានបុកអ្នកជិះម៉ូតូជាយុវវ័យម្នាក់ រងរបួសបាក់ជើង បញ្ជូនទៅកាន់មន្ទីរពេទ្យ។

សេចក្តីរាយការណ៍បន្តទៀតថា បន្ទាប់ពីបើករថយន្តបុក អ្នកជិះម៉ូតូហើយ តារាសម្តែង អែនឌី បាននៅរង់ចាំដោះស្រាយជាមួយជនរងគ្រោះ និងប៉ូលិសចរាចរណ៍រហូតដល់ចប់ នៅម៉ោងប្រមាណជាង២យប់ ចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥នេះ ដោយមិនបានបើករត់ទៅណានោះទេ។ ប៉ូលិសចរាចរណ៍បានយករថយន្ត និងម៉ូតូ ទៅកាន់ការិយាល័យចរាចរណ៍ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ទាក់ទងនិងបញ្ហានេះ គេហទំព័រ Looking TODAY មិនអាចទាក់ទងទៅ តារាប្រុសលោក អែនឌី ដើម្បី សាកសួរព័ត៌មានបន្ថែម ក៏ដូចជាសំណងដែល លោកផ្តល់ឲ្យជនរងគ្រោះបានទេ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh