CamNews

ព័ត៌មានបច្ចេកវិទ្យា 

អីយ៉ា! សំបកការពារ iPhone 5S / 5 មួយនេះ អាចប្រើចិតផ្លែឈើ គាស់គម្របដប... បានទៀត (Video inside)

បច្ចុប្បន្ន បណ្តាស្មាតហ្វូនដែលមានអេក្រង់ Touch ធំៗ កំពុងតែជាទីពេញនិយម សម្រាប់អតិថិជន ប្រើប្រាស់ ទូទាំងពិភពលោក។ សម្រាប់ប្រទេសកម្ពុជាក៏ដូច្នេះដែរ អ្នកប្រើប្រាស់តែងតែមាន ទំនោរ ទិញនួវបណ្តាស្មាតហ្វូនទំហំធំៗ ដែលក្នុងនោះ យើងសង្កេតឃើញថា ស្មាតហ្វូនមកពីក្រុម ហ៊ុន Apple ដូចជា iPhone 5S, iPhone 5 បាន និងកំពុងតែទទួលបានការចាប់អារម្មណ៍ ទិញយក ទៅប្រើប្រាស់ ច្រើនពីសំណាក់អតិថិជនទូទៅ។ ទន្ទឹមនឹងការទិញស្មាតហ្វូន ដែលជាទីពេញចិត្ត របស់ខ្លួន ពួកគេ ក៏មិន បានភ្លេចឡើយ ក្នុងការទិញបន្ថែមនូវគ្រឿងផ្សំមួយចំនួន ដូចជា សំបក ការពារ ជាដើម ដើម្បីការពារ ការឆ្កូត សឹក ដែលអាចកើតមានឡើង នៅលើស្មាតហ្វូន ជាទី ស្រលាញ់ របស់ពួកគេ។

សម្រាប់សំបកការពារនេះ ទៀតសោត នៅលើទីផ្សារ គឺមានច្រើនបែប ច្រើនសណ្ឋាន សម្រាប់ អតិថិជន ធ្វើការ ជ្រើសរើស។ ប៉ុន្តែភាគច្រើននៃពួកវា គឺដើរតួនាទី បានតែម៉្យាងគត់ គឺការពារ តួស្មាតហ្វូន ពីការសឹកឆ្កូត ក្រៅពីនេះ មិនមានតួនាទីអ្វីទៀតឡើយ។ ប៉ុន្តែសម្រាប់សំបកការពារ ខាងក្រោម ដែលមានឈ្មោះថា "Tasklab Taskone"  វាមានលក្ខណៈចម្លែកជាងគេបន្តិច។ ចម្លែក ប៉ុន្តែវាមានប្រយោជន៍ច្រើន។ ក្រៅតែពី មុខងារជាអ្នកការពារសំបក វានៅអាចប្រើប្រាស់បាន នូវការងារស្រាលៗ ប្រចាំថ្ងៃមួយចំនួន ដូចជា ចិតបន្លែផ្លែឈើ (ឬរបស់រឺងមួយចំនួន) គាស់គម្រប ដប កាត់ខ្សែ វាស់ខ្នាត ប្រវែង មួលខ្ចៅ...ជាមួយនឹងឧបករណ៍គ្រឿងផ្សំ ២២ ប្រភេទផ្សេងគ្នា នៅក្នុងសំបកតែមួយ ហើយមានទម្ងន់ស្រាល តែ ៨៩ ក្រាមប៉ុណ្ណោះ។

អ្នកអាចរកកុម្មង់ទិញសំបកពិសេសនេះបាន នៅលើបណ្តាគេហទំព័រលក់ដូរអនឡាញ ធំៗ មួយចំនួន ក្នុងតំលៃ ៩៩,៩៥ ដុល្លារ៕

ដោយ៖ សិលា
រូបភាព និងវីដេអូ៖ Thetasklab


Tags: protective cover iPhone 5 iPhone 5S tasklab taskone Hightech