CamNews

ទូរស័ព្ទ 

តោះ! ក្រឡេកមើលអារម្មណ៍ និងកាយវិការ បណ្តាអ្នកដែលទិញបាន iPhone ស៊េរីថ្មីដំបូងគេ បន្តិចមើល៍

ប្រហែលជាត្រូវរង់ចាំអស់ជាច្រើនម៉ោង ឬអាចជាច្រើនថ្ងៃ ដើម្បីទិញបាន iPhone ស៊េរីថ្មីក្នុងថ្ងៃបើក លក់ដំបូង អ្នកគាំទ្រផលិតផល Apple (iFan) ស្ទើរតែទាំងអស់សុទ្ធតែបង្ហាញឲ្យឃើញនូវ អារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង ពេលដែលទទួលបាន ស្មាតហ្វូនថ្មីនេះ កាន់នៅក្នុងដៃ។

កាលពីថ្ងៃម្សិលមិល (១៩ កញ្ញា) iPhone 6 និង iPhone 6 Plus ត្រូវបានបើកដាក់លក់ជាផ្លូវការ នៅលើ ទីផ្សារចំនួន ១០ ដំបូងគេ។ បណ្តារូបភាពខាងក្រោមនេះ នឹងបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា បាន ឃើញនូវទិដ្ឋភាពដ៏រីករាយ នៃបណ្តាអ្នកទិញបាន iPhone ស៊េរីថ្មីទាំងពីរ ដំបូងគេ ក្នុងថ្ងៃបើកលក់ ដំបូងគេនេះ។

អតិថិជនមានឈ្មោះ Patrick Tuntland បានលើក iPhone 6 ដែលខ្លួនទើបតែទិញបានឡើងលើ នៅពេលដើរចេញពី Apple Store នៅ Palo Alto, California ក្រោមការឈរអមផ្លូវរបស់បណ្តាបុគ្គលិក នៅទីនោះ

កាលពីថ្ងៃម្សិលមិញនេះផងដែរ មុនម៉ោងដាក់លក់ជាផ្លូវការ លោកនាយកប្រតិបត្តិ  Apple Tim Cook ក៏បានមានវត្តមាននៅក្នុងហាងនេះ ដើម្បីចែករំលែកភាពសប្បាយរីករាយ ជាមួយបុគ្គលិក
ម្នាក់ក្នុងចំណោមមនុស្សដំបូងផ្សេងទៀត ដែលទិញបាន iPhone ស៊េរីថ្មីនៅ Apple Store Pasadena, California
នេះគឺជាអារម្មណ៍អ្នកដំបូងគេ ដែលទិញបាន iPhone 6 នៅ Apple Covent Gardens, London, ប្រទេសអង់គ្លេស
នៅបារាំងឯណោះវិញ អារម្មណ៍អ្នកទិញបាន iPhone ស៊េរីថ្មីដំបូងគេ ដូចជាមិនសូវសប្បាយរីករាយ រំភើបកញ្ជ្រោលខ្លាំង
បណ្តាអ្នកទិញបាន iPhone ស៊េរីថ្មីដំបូងគេ នៅប្រទេសជប៉ុន




ហើយនេះគឺជាមនុស្សដំបូងគេ ដែលទិញបាន iPhone ស៊េរីថ្មីដំបូងគេ នៅប្រទេសអូស្រ្តាលី ដោយសារតែពេលវេលាមានភាពខុសគ្នា តាមតំបន់  គាត់ក៏ត្រូវបានគេចាត់ទុកថា ជាមនុស្សដំបូងគេ ដែលទិញបាន iPhone ថ្មីនៅលើពិភពលោកផងដែរ
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: Emotions of the first customers new iPhone iPhone 6 iPhone 6 plus Smartphone Apple Hightech