CamNews

តារា 

សុវណ្ណ មករា ប្រកាសថា ចង់ធ្វើជាបងប្អូនជាមួយនិងអតីតភរិយាវិញ

ភ្នំពេញ ៖ លោក ​សុវណ្ណ មករា លោកបាន​ប្រកាសជីវិត​ស្នេហា​រវាង​លោកនិង​​អ្នកនាង ​ឈិន សុធារី ហើយក៏បានសារភាពថា ខ្លួនពិតជាស្វាមីមិនល្អពិតមែនរហូត បើសិនជាលោកនិងអតីតភរិយារូនេះចង់រាប់គ្នាជាបងប្អូនវិញ ។ 

នៅក្នុងនោះផងដែរ លោក សុវណ្ណ មករា ក៏បានលើកឡើងនៅលើបណ្តាញសង្គមថា "ជូនធារីអតីតឧត្តមភរិយាបង បងទទួលស្គាល់ថាបងមិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រហើយថែមទាំងផឹកស៉ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅតែស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាស់រហូត ដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ ចំណែកបងវិញសូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនបាន និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន ...." ៕





ដោយ ៖ គន្ធា


ប្រភព ៖ FB