CamNews

តារា 

បណ្តារRapper ល្បីៗនៅShowbiz កូរ៉េខាងត្បូង

TOP, Yun Ho, Minzy, Jun Hyung, MIR...មិនត្រឹមតែទទួលបានការចាប់អារម្មណ៏យ៉ាង
ខ្លាំង
ព្រោះតែការលេងស្ទីលប្លែកៗដ៏អស្ចារ្យប៉ុណ្ណោះទេ ពួកគេសុទ្ធតែមានទេពកោសល្យ
ពិត
ប្រាកដថែមទៀតផង។

TOP - Big Bang

 

បុរសសង្ហារម្នាក់នេះត្រូវបានគេចាត់ទុកជាបេះដូងនៃកម្មវិធីតន្រ្តី ព្រោះតែការស្លៀកពាក់គួរជាទី
ចាប់អារម្មណ៏ និងសំលេង rap ដ៏ពិរោះមានតែគត់របស់គាត់។ TOP ជាអ្នកចម្រៀងស្ថិតលំដាប់
កំពូលក្នុងពិភពKpop ហើយក៏ត្រូវគេជ្រើសជា"បុរសដែលស្អាតបំផុតនៅកូរ៉េខាងត្បូង" ប៉ុន្តែមាន
មនុស្សតិចណាស់ដែលដឹងថា ជិវីតខាងក្រៅ TOP ជាបុរសដែលខ្មាស់ស្រីៗ។

Yun Ho – DBSK

គាត់ត្រូវបានពិភពលោកស្គាល់ថាជា leader របស់ក្រុមដែលល្បីបំផុតនៅKim chi។ ជាមួយសំលេង
ដ៏ពិរោះ ក្បាច់រាំល្អ គាត់ក៏មានសមត្ថភាព rap យ៉ាងពិសេស។ គាត់ត្រូវបានគេដាក់គេដាក់រហ័សនាម
ថា"បុរសក្លាហាន" បំផុតនៅកូរ៉េ។

Minzy – 2NE1

Minzy កើតនៅឆ្នាំ១៩៩៤ បានធ្វើឲ្យមានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន
YG Entertainment មិនគ្រាន់តែមានរូបសម្ផស្សស្រស់ស្អាត មានសមត្ថភាព ការច្នៃប្រឌិត នាងថែម
ទាំងមានភាពហ្មត់ចត់ក្នុងការងារថែមទៀតផង។ កត្តានេះ គ្មានអ្វីពិបាកយល់ ក្នុងការធ្វើឲ្យនាងទទួល
បានជោគជ័យទាំងមានអាយុមិនទាន់គ្រប់២០ឆ្នាំផង។

Jun Hyung – Beast

ជាមួយសំលេង rap ដ៏ពិរោះ Jun Hyung តែងតែលេចធ្លោគ្រប់កម្មវិធី Hit, live show... បុរសសង្ហារ
ម្នាក់នេះបានជក់ចិត្តយ៉ាងខ្លាំងជាមួយតន្រ្តី
rap និងតែងស្រមៃចង់ក្លាយ rapper ម្នាក់ទាំងពីតូច។

MIR – MBLAQ

រូបរាងសមជាមនុស្សប្រុស សង្ហារ ថែមទាំងមានសំលេងពិរោះស្រទន់ បានធ្វើឲ្យមានការចាប់
អារម្មណ៏យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ក្រៅពី rap, MIR នៅអាចរាំ លេង baseball និងរចនា
ម៉ូតសំលៀកបំពាក់បានយ៉ាងល្អ។ គាត់ថែមទាំងមានសមត្ថភាពខាងវិស័យបច្ចេកវិទ្យា ព្រោះគាត់
ក៏ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យKyung Hae ជំនាញផ្នែកព័ត៌មានវិទ្យា៕

ដោយ៖ សិលា
ប្រភព៖ zing

 




Tags: rapper hit in the drama entertainment star