CamNews

ភាពយន្ត 

កុំភ្លេចមកស្លន់ទាំងអស់គ្នា ជាមួយខ្សែភាពយន្តដ៏រន្ធត់គឺរឿង “កុំបិទទូរសព្ទ័ ឬ Don’t Hang Up”

កំសាន្ត ៖ ធ្លាប់ត្រូវដែលគេតេទូរសព្ទ័មកបន្លាចអោយភ័យរន្ធត់ហើយស្លុងអារម្មណ៏ជឿថាវាជារឿងពិតដែរឬទេ ? បន្ទាប់មកទើបដឹងថារឿងទាំងនោះគ្រាន់តែជា Prank ដែលជាការបោកបញ្ឆោតដ៏អាក្រក់មួយដែលធ្វើអោយមានវិប្បដិសារីរហូតមានការសងសឹក? "Don`t Hang Up" ជាភាពយន្តរន្ធត់ បែបចិត្តវិទ្យា ដែលសួរសំណួរថា តើជ្រុលប៉ុណ្ណា ទើបគេហៅថាជ្រុល? នៅពេលយុវជន 2នាក់ចំណាយពេលយប់ ទូរស័ព្ទបោកប្រាស់ ហើយបង្ហោះលទ្ធផលបោកប្រាស់នោះតាមអនឡាញ ដើម្បីបំបាក់ចិត្តជនរងគ្រោះ ពួកគេទាំង 2 ដឹងភ្លាមៗថា ខ្លួនប្រែជាគោលដៅរបស់មនុស្សមិនស្គាល់ ដែលចង់សកសឹក ហើយប្រែល្បែងនោះ មកប្រឆាំងនឹងពួកគេវិញ។ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាដដែល គេទាំង2 ធ្វើបាបគេឯងដោយលាក់អត្តសញ្ញាណ ហើយអ្នកទូរស័ព្ទមកដ៏អាថ៌កំបាំងបាននាំជីវិតពួកគេ ទៅជាសុបិនអាក្រក់ ធ្វើឱ្យពួកគេទាំង2 ប្រឆាំងគ្នាទៅមក ហើយបង្ខំឱ្យពួកគេជ្រើសរើសថា ចង់ឱ្យខ្លួនឯង ឬចង់ឱ្យអ្នកជាទីស្រឡាញ់ខ្លួននៅរស់។ ខ្សែភាពយន្តនេះមិនអនុញ្ញាតអោយអ្នកដែលមានអាយុក្រោម១៨ឆ្នាំចូលទស្សនាឡើយព្រោះតែមានឈុតឆាកស្រៀវសាច់ព្រមទាំងស្លន់ស្លោរជាច្រើនឈុតដែលធ្វើអោយមានអារម្មណ៏រន្ធត់ព្រឺព្រួច។ ចង់ដឹងថាមានឈុតឆាកសាហាវបែបណានោះកុំភ្លេចរង់ចាំទស្សនារឿង កុំបិទទូរសព្ទ័ ឬ Don’t Hang Up កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ!



ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។




ប្រភព ​៖ Westec Media Limited


Tags: Dont Hang Up Movie