CamNews

សំណើច 

សត្វឆ្មាមានរោមជារូបបេះដូង

មានការភ្ញាក់ផ្អើលពីសំណាក់បុគ្គលិកធ្វើការនៅមជ្ឈមណ្ឌលចិញ្ចឹមសត្វមួយ ឈ្មោះ
Plymouth, Devon ក្នុងប្រទេសអង់គ្លេស នៅពេលដែលពួកគេឃើញសត្វឆ្មានៅកន្លែង
ដែលគេចិញ្ចឹមនោះមានរោមជារូបបេះដូង ដែលគួរជាទីចាប់អារម្មណ៍ ។

ឆ្មានោះមានឈ្មោះថា Bette Davis​ បានធ្វើអោយមនុស្សភាគច្រើននិយាយថារូបបេះដូង
ដែលនៅលើរោមរបស់វា អាចជាប្រភពនៃបទចំរៀងដែលមានចំណងជើងថា
The Cats Love របស់ក្រុម The Cure ជាតិអង់គ្លេសក្នុងអំឡុងឆ្នាំ 1983 ដែលបទនេះស្ថិត
ក្នុង Top 10 កាលនោះផងដែរ ។




Katie Barkell ជាអ្នកថែរក្សាឆ្មានេះបាននិយាយថា ឆ្មានេះមានរោមជារូបបេះដូងគួរអោយ
ស្រលាញ់ខ្លាំងណាស់ ហើយគាត់មានអារម្មណ៍សោកស្តាយចំពោះម្ចាស់ដំបូងដែលបាន
បោះបង់វាចោល ៕

Tags: