CamNews

ព័ត៌មានជាតិ 

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីប្រកាសថ្មីទាក់ទងនឹងការធ្វើដំណើរដោយឥតគិតថ្លៃ ទៅកាន់ស្រុកកំណើត នាឱកាសចូល

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសជាផ្លូវការទៅដល់ប្រជាជនកម្ពុជា អាចជិះឡានក្រុងដោយឥតគិតថ្លៃដល់ស្រុកកំណើតរបស់ពួកគេក្នុងកំឡុងពេលចូលឆ្នាំខ្មែរនាពេលខាងមុខនេះ តាមរយៈផ្លូវជាតិលេខ ៥ មួយខ្សែទៀត ដែលជំនួសអោយសេចក្តីប្រកាស កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ 

ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាយើង ប្រុងប្រយ័ត្នជាមួយនិងល្បែងណាមួយ ដែលមិនមែនជាល្បែងប្រជាប្រិយរបស់យើងផងដែរ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 


សេចក្តីថ្លែងកាលពីម្សិលមិញនៅក្នុងពិធីប្រគល់សញ្ញប័ត្រ នៅក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោកបានពិភាក្សាពីការពង្រីកផ្លូវឡានក្រុងដោយឥតគិតថ្លៃជាមួយអភិបាលរាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ឡានក្រុងនឹងត្រូវជិះដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមេសា តាមបណ្តោយផ្លូវជាតិ ១, ៣, ៤, ៥ និង ៦ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news