CamNews

កំសាន្ត 

មកស្គាល់តារាប្រុសថៃប៉ុន្មាននាក់ សម្ដែងជាមួយគ្នាយូរទៅ បែជាលួចស្រឡាញ់តារាស្រីមែនទែន

ខាងក្រោមនេះ គឺជាតារាប្រុសថៃ ដែលផ្ដើមស្នេហាជាមួយតារាស្រីរួមអាជីព៖

លោក God Itthipat



លោក God Itthipat កំពុងសាងស្នេហាជាមួយ តារាស្រីរួមអាជីពកញ្ញា Richy Oranate ។ តារាប្រុសស្រីទាំងពីរនាក់នេះ បានស្រឡាញ់គ្នា ក្រោយសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០២០ រឿង “Sorn Ngao Ruk” ។

លោក Kao Jirayu 



ពួកគេ បានសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដថតឡើងវិញឆ្នាំ ២០១៦ រឿង “O-Negative” ។ លោក Kao Jirayu និងកញ្ញា Vee Violette បានស្រឡាញ់គ្នារយៈពេលជាង ១ ឆ្នាំមកហើយ ។

លោក Jes Jespipat



តារាប្រុសស្រីទាំងពីររូបនេះ បានសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដភាគ ឆ្នាំ ២០១៩ រឿង “Talay Rissaya” ។ លោក Jes Jespipat និងកញ្ញា  Vill Wannarot ស្រឡាញ់គ្នារយៈពេល ២ ឆ្នាំមកហើយ ។  

លោក Ter Chantavit



លោក Ter Chantavit និងកញ្ញា Mai Davika ទើបតែប្រារព្ធខួប ៣ ឆ្នាំនៃស្នេហាររបស់ពួកគេ កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ។ ពួកគេទាំងពីរ បានសម្ដែងជាគូស្នេហ៍នឹងគ្នា នៅក្នុងខ្សែភាពយន្ដថតឡើងវិញឆ្នាំ ២០១៧ រឿង “Chai Mai Jing Ying Tae” ។

 លោក Mark Prin



លោក Mark Prin និងកញ្ញា  Kimmy Kimberley បានស្រឡាញ់គ្នារយៈពេល ៧ ឆ្នាំមកហើយ ។ អ្នកគាំទ្រជាច្រើន ចង់ឱ្យតារាប្រុសស្រីទាំងពីររូបនេះ ចូលរោងការឆាប់ៗ ។

លោក New Wongsakorn



លោក New Wongsakorn មានទំនាក់ទំនងស្នេហាជាមួយនឹងកញ្ញា Now Tisanart រយៈពេល ៨ ឆ្នាំមកហើយ ។ អ្នកទាំងពីរ បានសម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១៣ រឿង “Payak Payong” ។

 លោក Nadech Kugimiya



លោក Nadech Kugimiya បានសារភាពថា លោកបានចាប់ផ្ដើមចែចង់ស្នេហា ជាមួយនឹងកញ្ញា Yaya Urassaya នៅពេលដែលលោកសម្ដែង នៅក្នុងខ្សែភាពយន្ដភាគឆ្នាំ ២០១១ រឿង “Game Rai Game Ruk” ។ ពួកគេស្រឡាញ់គ្នារយៈពេលជាង ៩ ឆ្នាំមកហើយ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate