CamNews

ទូរស័ព្ទ 

Samsung ស្នើឱ្យម្ចាស់ Note7 បិទទូរស័ព្ទ ហើយយកវាទៅប្ដូរយកប្រាក់ និងស្នើឱ្យដៃគូឈប់លក់ ត្រៀមប្រមូល...

Samsung ទើបតែបានស្នើឱ្យដៃគូលក់រាយរបស់ខ្លួន ឈប់លក់ Galaxy Note7 ព្រោះថា ប៉ុន្មានថ្ងៃ
កន្លងមកនេះ មានករណីផ្ទុះ Note7 ជាបន្តបន្ទាប់។

ក្រុមហ៊ុន Samsung ស្នើឱ្យបណ្ដាហាង និងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទទូទាំងពិភពលោក ឈប់លក់
និងប្ដូរ Note7 ឱ្យអតិថិជន ព្រោះថា Note7 ដែលជាកំណែសុវត្ថិភាពក៏បានផ្ទុះជាបន្តបន្ទាប់។

Samsung បានឱ្យដឹងថា បណ្ដា Note7 ដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារ រួមទាំង Note7 ដែល
មានសញ្ញាសុវត្ថិភាព ត្រូវតែបិទដើម្បីការពារសុវត្ថិភាព។ នៅលើទំព័រប្រមូលត្រឡប់មកវិញរបស់
ខ្លួន ក្រុមហ៊ុន Samsung ក៏បានស្នើឱ្យម្ចាស់ Note7 ទាំងអស់ ត្រូវយក Note7 ទៅប្ដូរយកស្មាតហ្វូន
ផ្សេង ឬប្ដូរយកប្រាក់។

Samsung ចែករំលែកនៅលើ blog របស់ខ្លួនថា “យើងខ្ញុំកំពុងតែសហការណ៍ជាមួយអង្គភាពគ្រប់
គ្រង ដើម្បីស៊ើបអង្កេតលើករណីផ្ទុះដែលទាក់ទឹននឹង Note7 ដែលកើតឡើងក្នុងពេលថ្មីៗនេះ”។

គណកម្មការសុវត្ថិភាពផលិតផលអាមេរិក (CPSC) បានគាំទ្រការឈប់លក់ Note7 របស់ក្រុមហ៊ុន
Samsung។ អគ្គនាយក CPSC លោក Elliot Kaye ឱ្យដឹងថា “ការឈប់លក់ និងប្ដូរ Note7 គឺជាវិធី
ត្រឹមត្រូវរបស់ Samsung”។ លោក Elliot Kaye បន្តថា CPSC នឹងបន្តសកម្មភាពស៊ើបអង្កេតរបស់
ខ្លួន ជុំវិញបញ្ហារបស់ Note7។

នេះអាចជាសញ្ញាខណ្ឌបញ្ចប់របស់ Note7។ Samsung បច្ចុប្បន្នកំពុងប្រមូលត្រឡប់មកវិញនូវផលិត
ផលដំបូង និងផលិតផលជំនួសរបស់ស្មាតហ្វូននេះ។ ក្នុងដំណាក់កាលនេះ ការដែល Samsung
អាចដោះស្រាយបញ្ហា និងបញ្ចេញ Note7 ទៅក្នុងទីផ្សារម្ដងទៀតគឺជារឿងដែលមិនអាចទៅរួច។

ប្រែសម្រួល ៖ តារា
ប្រភព ៖ the verge


Tags: Note 7 ប្ដូរយកប្រាក់