CamNews

កុំព្យូទ័រ 

Xiaomi Mi Book បង្ហាញខ្លួនក្រៅផ្លូវការ ស្អាត​ដូច MacBook Pro

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដា​ព័ត៌មានស្ដីអំពី លេបថប Xiaomi ត្រូវបានគេចុះផ្សាយជា
បន្ត​បន្ទាប់ ហើយបើតាមការ​យល់​ឃើញ វានឹងក្លាយជា​គូប្រជែង​លំដាប់ខ្លាំង​មួយ របស់​ MacBook
Pro  ព្រោះ Xiaomi Mi Book មិនត្រឹមតែមាន​តម្លៃទាប​នោះទេ តែវា​ក៏មានរចនា​រូប​រាង​ស្អាត មិន
ចាញ់ MacBook Pro ប៉ុន្មាននោះដែរ។

Xiaomi Mi Book នឹង​ប្រើប្រាស់​សម្បកធ្វើអំពី​លោហធាតុ​ដ៏ស្រស់ស្អាត និងមានរូប​រាងយ៉ាង​ស្ដើង។
ជារួម រចនារូប​រាង​​របស់ លេបថប​ Xiaomi Mi Book គឺប្រហាក់ប្រហែលនឹង​ MacBook Pro ដូច្នេះ
ដែរ​។

អំពីគ្រឿង​ម៉ាស៊ីន Xiaomi Mi Book ត្រូវបានគេ​ជឿថា នឹងមានអេក្រង់​ full HD, ប្រូសេសឺរ Core
i7-6700HQ, RAM 8 GB, ឈីប​ក្រាហ្វិក NVIDIA GeForce GTX 965M, SSD 128 GB អាច​បន្ថែម
HDD។

Xiaomi Mi Book អាចនឹង​បង្ហាញខ្លួនជាផ្លូវការ​នៅក្នុង​រដូវស្លឹកឈើជ្រុះ​ឆ្នាំនេះ។ Xiaomi Mi Book
នឹងមានតម្លៃទាប គួរ​ឱ្យចាប់អារម្មណ៍។ បើតាមប្រភព​មួយ​ចំនួន​ តម្លៃរបស់វា គឺប្រមាណពី ៤៥០
ទៅ ៥៤០ដុល្លារអាមេរិក។

ប្រែសម្រួល ៖ បុត្រា


Tags: Xiaomi Mi Book កុំព្យូទ័រ​ ចិន