CamNews

កំសាន្ត 

មកស្គាល់តារាប្រុសស្រីថៃ ដែលទទួលបានប្រជាប្រិយភាពបំផុត នៅលើគេហទំព័រតារាមួយនេះ

ខាងក្រោយនេះ គឺជាតារាប្រុសស្រី ដែលមានប្រជាប្រិយភាពបំផុត នៅលើគេហទំព័រព័ត៌មានតារា Thai Update សម្រាប់សប្ដាហ៍ទី ៤ នៃខែកុម្ភៈ៖

កញ្ញា Bella Ranee



សម្រាប់សប្ដាហ៍ចុងក្រោយនៃខែកុម្ភៈ ឆ្នាំ ២០២១ កំពូលតារាសម្ដែងស្រី កញ្ញា Bella Ranee នៅតែជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាង ។ ប្រិយមិត្ដអ្នកអានរបស់ Thai Update ភាគច្រើន មានការចាប់អារម្មណ៍ចំពោះព័ត៌មានរបស់តារាស្រីរូបនេះ ។ រាជនីខ្សែភាពយន្ដភាគម្នាក់នេះ កំពុងថតខ្សែភាពយន្ដថ្មីរឿង “Prom Likit” ។

កញ្ញា Yaya



តាមពីក្រោយដោយកំពូលតារាស្រីម្នាក់ទៀតគឺកញ្ញា Yaya Urassaya  ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅលើតារាង ។ រាជនីស្ពតពាណិជ្ជកម្មម្នាក់នេះ នៅរយៈពេលចុងក្រោយនេះ សម្ដែងជា ‘Raya’ នៅក្នុងខ្សែភាពយន្ដ Disney ថ្មីរឿង  “Raya and The Last Dragon” ។

 លោក Mark Prin



នៅលើតារាងនេះផងដែរ លោក Mark Prin ជាប់ចំណាត់ថ្នាក់លេខ ៣ សម្រាប់សប្ដាហ៍ចុងក្រោយ នៃខែកុម្ភៈ ឆ្នាំ ២០២១ ។

កញ្ញា Baifern Pimchanok



ក្រុមប្រិយមិត្ដអ្នកអានរបស់ Thai Update ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះព័ត៌មានរបស់កញ្ញា Baifern Pimchanok ។ កញ្ញាជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើតារាង ក្នុងសប្ដាហ៍នេះ ។

លោក James Jirayu



តារាប្រុសចុងក្រោយ នៅលើតារាង គឺតារាប្រុសស្រស់សង្ហាលោក James Jirayu ដែលជាប់ចំណាត់ថ្នាក់លេខ ៥ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate