CamNews

តារា 

ថន លក្ខិណា ត្រូវ​គេ​លួច​បង្ហើប​ថា តែង​លួច​ទាក់​ទង​គ្នា ស្ងាត់ៗ​ជា​មួយ​កីឡាករ​ជម្រើស​ជាតិ កែវ សុផេង

(ភ្នំពេញ)៖ ពិតជារឿងមួយគួរ​ឲ្យភ្ញាក់ផ្អើលខ្លាំង សម្រាប់តារាសម្ដែង​ និងជាពិធីការិនីដ៏​ស្រស់សោភា កញ្ញា ថន លក្ខិណា ខណៈដែលថ្មីៗនេះ នាងបែរជាលេចធ្លាយរឿងរ៉ាវ ស្នេហ៍ដោយសារតែប្រភពបង្ហើបថា សព្វថ្ងៃនាងកំពុងតែមានទំនាក់ទំនង យ៉ាងចម្លែក​ជាមួយនឹងកីឡាករឆ្នើម ជម្រើសជាតិរបស់កម្ពុជា គឺកីឡាករ កែវ សុផេង ព្រោះនាងតែងតែផ្ញើសារ ឬឆាតចង់ជួប កីឡាកររូបនេះ តាមរយៈបណ្ដាញសង្គម Facebook ដើម្បីបានជួបមុខគ្នា ។

ជាការពិត នាពេលកន្លងមក ស្រីស្រស់ ថន លក្ខិណា ត្រូវបានគេមើលឃើញថា ជាតារាសម្ដែងស្រីម្នាក់​ មិនសូវមានរឿងអាស្រូវ​ បែកធ្លាយទាល់តែសោះ ទាក់ទងនឹងស្នេហា ឬប្រុសឈ្មោល​ តាំងពីនាងប្រឡូកសិល្បៈមក ។ ក្រៅពីនេះនាងជាតារាសម្ដែង​ម្នាក់ មិនដែលចោលកម្មវិធីអ្នក​សិល្បៈណាម្នាក់ឡើយ មិនថាល្បី ឬមិនល្បី នាងតែងតែផ្ដល់វត្តមានជានិច្ច ព្រោះនាងជាតារា ដែលមានអធ្យាស្រ័យល្អបំផុត ។

ថ្មីៗមានរឿងរ៉ាវដ៏រសើបថ្មីមួយសម្រាប់​ តារាសម្ដែង ថន លក្ខិណា ថា នាងកំពុងលង់ស្នេហ៍កីឡាករបាល់ទាត់​ដ៏ល្បីល្បាញ​ គឺលោក កែវ សុផេង ដែលធ្វើឲ្យកក្រើក មិនតិចទេ ព្រោះនាងជាស្រីស្អាតម្នាក់ដែរ ខណៈដែលកន្លងមកតារាសម្ដែងស្រី ជាច្រើនពុំធ្លាប់មានរឿងស្នេហា ជាមួយកីឡាករណាម្នាក់ទេ ពោលមានតែបង្ហាញទឹកចិត្តគាំទ្រ។

ប្រភពពីកីឡាករជម្រើសជាតិម្នាក់ បានទម្លាយប្រាប់ KhmerKhmertalking ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មិនមែនជារឿងថ្មីទេ ដែល ថន លក្ខិណា ចេញមុខគាំទ្របាល់ទាត់ខ្មែរ ព្រោះនាងជាតារាស្រីលេចធ្លោរ នៅពេលបច្ចុប្បន្ន ប៉ុន្តែរឿងដែលចម្លែក ជារឿយៗក្រោយពេល​បញ្ចប់ព្រឹត្តិការណ៍ទាត់បាល់ម្ដងៗ នាងតែងតែឆាត(ផ្ញើសារ) មករកលោក កែវ សុផេង​ ថាចង់ជួប និងថតរូប ព្រោះនាងជាអ្នកគាំទ្រ ។ ប៉ុន្តែក្រោយៗមក ថន លក្ខិណា ហាក់ដូចជាបញ្ចេញ​សកម្មភាពដដែលៗ រហូតដល់ជាប់ពិរុទ្ធគួរ​ឲ្យសង្ស័យថា នាងមានទំនាក់ទំនង​លើសពីអ្នកគាំទ្រធម្មតា ខណៈកីឡាករបាល់ទាត់ កែវ សុផេង ហាក់មិនទាន់បានអើពើជាមួយរឿងនេះ ព្រោះលោកហាក់មិនសូវ មានចំណាប់អារម្មណ៍​លើតារា ។

ជារឿងគួរឲ្យខ្មាស់អៀន បើសិនខាងប្រុសបដិសេធស្នេហ៍ ថន លក្ខិណា ព្រោះ​ជាស្រីខំបង្ហាញឬកពារប៉ុណ្ណឹងហើយ ខាងប្រុសមិនប្រណីពិតជា អាក្រក់មើលខ្លាំងណាស់។ 
តារាសម្ដែង​ ថន លក្ខិណា មិនអាចសុំការបំភ្លឺបានទេថា នាងពិតជាមានការទាក់ទង ខុសពីប្រក្រតី ជាមួយ កែវ សុផេង កីឡាករបាល់ទាត់ជម្រើសជាតិ មុខស្អាតរាងសង្ហាមែន ឬយ៉ាងណា ?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Thon leakena