CamNews

ភាពយន្ត 

រឿងសត្វចម្លែករបស់ផលិតកម្ម 20th Century Fox “The Predator” បានត្រឡប់មកវិញហើយ

កំសាន្ត ៖ អ្នកចូលចិត្តទស្សនារឿងបែបវាយប្រហារ និងវិទ្យាសាស្រ្តធានាថានឹងជក់ចិត្តជាមួយនឹងសាច់រឿងថ្មីរបស់ផលិតកម្ម   20th Century Fox ដែលមានឈ្មោះថា “The Predator” ។​

អ្នកសេ្នហាវិស័យភាពយន្តហូលីវូដប្រាកដជាដឹងហើយថារឿងសត្វចម្លែកមួយនេះធ្លាប់បានចេញរឿងរួចមកហើយ ឥឡូវនេះក្នុងឆ្នាំ២០១៨សត្វចម្លែកនោះបានត្រឡប់មកវិញ ខ្លាំងជាងមុន សាហាវជាងមុន ហើយមានឈុតឆាកវាយប្រហារច្រើនជាងមុនផងដែរ។

សាច់រឿងនៅក្នុងវគ្គនេះនិយាយអំពី​ការរុករកតាមខាងក្រៅនៃលំហអវកាស ទីបំផុតសត្វចម្លែកនោះបានវិលមកដល់ហើយ។ ពេលនេះសត្វចម្លែកដ៏កាចសាហាវរបស់ចក្រវាឡបានត្រលប់មកវិញកាន់តែខ្លាំង ឆ្លាត និងកាចសាហាវជាងមុនទៅទៀត ដោយពួកវាបានបំលែងខ្លួន និងកោសិកា DNA របស់វាជាមួយនឹងប្រភេទសត្វផ្សេងៗទៀត។ ពេលដែលមានមនុស្សបានលុកលុយកន្លែងវាដោយចៃដន្យ គឺមានតែអតីតក្រុមទាហានពិសេស និងគ្រូវិទ្យាសាស្រ្តទេដែលអាចទប់ស្កាត់នូវវិនាសកម្មនៃមនុស្សជាតិនេះបាន។ 

ចង់ដឹងថារឿងនេះនឹងបញ្ចប់ទៅដោយរបៀបណា កុំភ្លេចមកទស្សនានៅគ្រប់រោងភាពយន្ត ។

ចុចទីនេះដើម្បីទស្សនា​ trailer


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article