ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ អស់មួយខ្យល់ធំ ជុំវិញរឿងរ៉ាវ ស្រ្តីម្នាក់ នៅក្នុងប្រទេសបារាំង ដែលបានគំរាមជះទឹកអាស៊ីត លើតារាចម្រៀង រតនៈ ពិសី និងត្រៀមហោះហើរ មកកាន់ប្រទេសកម្ពុជា ដើម្បីតតាំងជួបមុខផ្ទាល់ និយាយគ្នា ឲ្យដឹងសខ្មៅនោះមក ស្រាប់តែថ្មីៗនេះ សម្រាប់តារាចម្រៀង រាងតូចច្រឡឹង ចង្កេះអង្ក្រង រតនៈ ពិសី បានពើបប្រទះ នូវរឿងអាស្រូវមួយទៀត គឺមានម្ចាស់ Accuont Facebook បានកាត់តរូបនាង ភ្ជាប់ទៅនឹង រូបអាសអាភាស បង្ហោះជាសាធារណៈ ធ្វើឲ្យនាងព្រមានប្ដឹង ជនអគតិនោះ ជាសាធារណៈ។
តារាចម្រៀង និងជាម្ចាស់ហាង ម៉ាស្សា ស្ទីម «សាគូរ៉ា» កញ្ញា រតនៈ ពិសី ត្រូវបានគេសង្កេតឃើញថា នាងហាក់ជួបប្រទះ នូវរឿងរ៉ាវអាស្រូវស្នេហាផ្ទួនៗគ្នា ឥតដាច់ ចាប់តាំងពីនាង មានជំនួញផ្ទាល់ខ្លួន និងការទាក់ទងស្នេហា ជាមួយលោកស័ក្តិ៤កន្លះ នៅក្នុងក្រសួងមហាផ្ទៃ នាពេលកន្លងមក បើទោះបីជា រតនៈ ពិសី បានប្រកាស ជាឱឡារិកថា ចំណងស្នេហារវាងនាង និងលោក គង់ ត្រូវបានដល់ទីបញ្ចប់ រហូតផ្ទេរហាងម៉ាស្សា ដែលបានចូលហ៊ុនគ្នា បើករកស៊ី ឲ្យមក រតនៈ ពិសី គ្រប់គ្រងផ្ដាច់មុខ ក៏ដោយ។
រឿងថ្មីបានកើតឡើងបន្តទៀត សម្រាប់តារាចម្រៀង រតនៈ ពិសី ខណៈដែល Accuont Facebook មួយមានឈ្មោះថា «Leak Kong» បានកាត់តរូបភាពនាង ភ្ជាប់ជាមួយនឹង រូបអាសអាភាស បង្ហោះពាសពេញ ប្រព័ន្ធហ្វេសប៊ុក ព្រមទាំងបានផ្ញើសារ ជេរប្រទេចនាង ធ្ងន់ៗ មិនអាចទទួលយកបាន។
រតនៈ ពិសី និយាយថា« ខ្ញុំអត់ដឹងសោះបង..! ស្រាប់តែ Accuont Facebook មួយហ្នឹង កាត់តរូបខ្ញុំផ្ដេសផ្ដាស និងថែមទាំងផ្ញើសារមកជេរខ្ញុំកប់ៗមាត់តែម្ដង..! ។ ខ្ញុំអត់យល់ថា គេចង់បានអី? តាមពាក្យសម្ដី ខ្ញុំអាចដឹងថា ម្ចាស់ Accuont Facebook ហ្នឹងជាមនុស្សស្រី ។ ខ្ញុំគិតថា បើនៅតែធ្វើបែបនេះ មកលើខ្ញុំ ខ្ញុំមិននៅស្ងៀមទេបង..! ខ្ញុំនឹងដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ ដើម្បីស្រាវជ្រាវ រកជនអគតិនេះ មកផ្ដន្ទាទោស ព្រោះជារឿងប៉ះពាល់ កិត្តិយសធ្ងន់ធ្ងរ មិនអាចទទួលយកបាន..!»។
សូមបញ្ជាក់ថា ក្រៅពីកាត់តរូបភាព អាសអាភាស បង្ហោះពេញហ្វេសប៊ុក ហើយនោះ Accuont Facebook ឈ្មោះ «Leak Kong» ថែមទាំងបានផ្ញើសារ ជេរធ្ងន់ៗចោទ រតនៈ ពិសី ក្នុងន័យថា នាងជាមនុស្សស្រី ដែលឆ្ងាញ់តែនឹងប្ដីគេ មានឈ្មោះជាស្រី ដណ្ដើមប្ដីគេ ទៀតផង ។ គេនៅមិនទាន់ បានដឹងច្បាស់ទេថា តើម្ចាស់ Accuont Facebook មួយនេះ ជាអ្នកណា បានជាហ៊ាន ពោលពាក្យចំៗ ធ្ងន់ៗយ៉ាងដូច្នេះ ប៉ុន្តែការដាក់ឈ្មោះ និងសារបង្ហាញមកនេះ គេអាចសន្និដ្ឋាន បានជំហានដំបូងថាម្ចាស់ Accuont Facebook នោះ អាចជាប្រពន្ធដើម របស់លោក គង់ ដែលធ្លាប់មានចំណងស្នេហា ជាមួយ រតនៈ ពិសី នាពេលកន្លងមកក៏ថាបាន៕
យ៉ាងណាក្ដី នេះគ្រាន់តែជាការ សង្ស័យប៉ុណ្ណោះ ពោលបើចង់ច្បាស់ គឺមានតែពាក្យបណ្ដឹងប្ដឹង ទៅសមត្ថកិច្ច ដើម្បីបើកការស៊ើបអង្កេត រកការពិតប៉ុណ្ណោះ ទើបអស់ក្ដីសង្ស័យ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល