CamNews

ព័ត៌មានអន្តរជាតិ 

បារាំង បញ្ជូន នាវាចម្បាំងធំបំផុត "ផ្ទុកយន្តហោះ ៤០គ្រឿង វាយប្រហារ ១០០ដង/១ថ្ងៃ" ទៅកំទេច ISIS ហើយ

ព័ត៌មានអន្តរជាតិ ៖ រដ្ឋាភិបាល ប្រទេស បារាំង កំពុងតែបញ្ជូននាវាចម្បាំងបំផុតរបស់ខ្លួនទៅចូល រួមបេសកម្មវាយប្រហារ ប្រឆាំង និងកំទេចក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នៅក្នុងប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការចូលរួម  វាយប្រហារ  ពី សំណាក់ នាវាចម្បាំងធំបំផុត របស់ប្រទេសបារាំងមួយនេះ និងជួយសម្រួលដល់ការងារ  វាយប្រហារ ទ័ពអាកាសប្រទេសបារាំង ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការកំទេច ISIS   យូរនោះទេ ។ គូរបញ្ជាក់ថា បារាំង បាន ចូលរួមវាយប្រហារ កំទេច IS នៅក្នុងប្រទេស អ៊ីរ៉ាក់ ចាប់តាំង  ពីដើមខែ កញ្ញា ឆ្នាំ ២០១៤ ជាមួយ នឹងបេសកម្មវាយប្រហារ ISIS ដឹកមុខដោយសហរដ្ឋអាមេរិក   ។  ដោយឡែក នៅក្នុងប្រទេសស៊ីរី ឯណោះវិញ បារាំងបានចាប់ផ្តើមបើកការវាយប្រហារ ប្រឆាំង ISIS ដូច  គ្នាដែរ អំឡុងខែ កញ្ញា ឆ្នាំ ២០១៥​នេះ ។  The Charles de Gaulle ដែលជានាវាចម្បាំង   ធំបំផុត  របស់បារាំងនោះ បានដាក់ ពង្រាយក្នុងបេសកម្មវាយប្រហារ ISIS ហើយ ។


ប្រភពបញ្ជាក់អោយដឹងថា បច្ចុប្បន្នភាព បារាំងបានប្រើប្រាស់យន្តហោះចម្បាំងសរុប១២គ្រឿងធ្វើ ការ វាយប្រហារ ISIS ក្នុងនោះ យន្តហោះចម្បាំង   ៦ គ្រឿង  Mirage jets  មានវត្តមាននៅប្រទេស ស៊ូដង់ និងយន្តហោះចម្បាំង ៦ គ្រឿងផ្សេងទៀត   Rafale jets មានវត្តមាននៅសហព័ន្ធអារ៉ាប់អ៊ីម៊ី រ៉េត។ ដោយឡែក របាយការណ៍   បញ្ជាក់  អោយដឹងថា The Charles de Gaulle ជានាវាចម្បាំងធំ​ បំផុតរបស់បារាំង មានសមត្ថភាពផ្ទុកយន្តហោះចម្បាំងដល់ទៅ ៤០ គ្រឿង និងជួយគាំទ្រដល់ការ វាយប្រហារ បានដល់ទៅ ១០០ដងក្នុងមួយថ្ងៃ ។ ប្រភព  បន្តអោយដឹងថា ចាប់ តាំងពីរដ្ឋាភិបាល បារាំង លូកដៃ ក្នុង  ការ  វាយប្រហារ​ ISIS ក្នុងនោះ យន្តហោះចម្បាំង ប្រទេសបារាំង បានវាយប្រ ហារផ្លូវអាកាស សរុប ២៧១ លើក នៅក្នុងប្រទេស អ៊ីរ៉ាក់ នេះបើយោងតាម ការគូសបញ្ជាក់ពីភ្នាក់ ងារសារព័ត៌មាន AFP ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France ISIS Warship