CamNews

តារា 

ជម្រះទោស អតីតតារា​ ចម្រៀង អ៊ូ រស្មី ចំនួន២ បទល្មើសពាក់ព័ន្ធនឹងការនាំ ក្មេងស្រីទៅរួមភេទ ជាមួយបុរស អ្ន

ភ្នំពេញ៖ ចៅក្រមប្រឹក្សា នៃ សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃ ច័ន្ទ ទី ២៩ ខែកញ្ញា ២០១៤នេះ បានបើកសវនាការជំនុំជម្រះ និង កាត់ទោសបន្ត ជនជាប់ចោទម្នាក់ ឈ្មោះ អ៊ូ រស្មី អតីតតារាចម្រៀង ជាប់ពាក់ព័ន្ធនឹងករណី ការនាំក្មេងអាយុ១៤ឆ្នាំ ម្នាក់ យក ទៅរួមភេទ ជាមួយបុរសអ្នកមានទ្រព្យ ដែលជាអនិកជន ជាថ្នូរនឹងបានក្លាយ ជាតារាអ្នកចម្រៀង ដ៏ល្បីមូយរួប ។

លោកសួស សំអាត ប្រធានចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនជាប់ចចោទ ឈ្មោះ អ៊ូ រស្មី ភេទស្រី អាយុ៣៦ ឆ្នាំ មានមុខរបរមុនចាប់ ខ្លួន ជាតារាចម្រៀងស្រី ធ្វើការនៅក្នុងផលិតកម្មឆ្លងដែន និង រៃយំ ត្រូវបាននតំណាងអយ្យការ ចោទប្រកាន់ពីចំនួន ២ បទល្មើស"សញ្ចារកម្ម មានស្ថានទម្ងន់ទោស" និង ទី២ ពីបទ "នាំចេញដោយមានគោលដៅ" តាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរជួញដូរមនុស្សនិងការកេងប្រវ័ញ្ចផ្លូវភេទ ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចឈ្មោះអ៊ូ រស្មីត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចនគរបាលប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ តាមពាកបណ្តឹងរបស់ម្តាយ របស់ក្មេងស្រីរងគ្រោះកាលពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ។ តុលាការបនប្រកាសសាលក្រម លើសំណុំរឿងនេះ នៅក្នុងខែ តុលាឆ្នាំ ២០១៤ ខាងមុខនេះ ។

យោងតាមច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរជួញដូរមនុស្ស និង ការកេងប្រវ័ញ្ចផ្លូវភេទ ប្រសិនបើជនជាប់ចោទឈ្មោះ អ៊ូ រស្មីនេះ ត្រូវបានតុលាការ រកឃើញពីពិរុទ្ធភាពអាចនឹងប្រឈមនឹងការជាប់គុក យ៉ាងតិច១០ឆ្នាំនៅក្នុងពន្ធនាគារ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh