CamNews

តារា 

ទេព បូព្រឹក្ស ចាប់​ដៃ​គូ​ជាមួយ​លោក Step ផលិត​បទ​ចម្រៀង Original ចង់​ប្រជែងគូ​ប​ដិ​បក្ខ ពេជ្រ សោភា ?

(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេង ពូកែរាំ និងតុបតែងខ្លួន បាន​ស្អាត​សមរម្យ និង​មានអត្តចរឹកល្អ កញ្ញា ទេព បូព្រឹក្ស បានផុសក្នុងទំព័របណ្ដាញ សង្គមហ្វេសបុកផ្ទាល់ខ្លួន​ថា «បើខ្ញុំនិងលោកស្តឹប ចេញបទចម្រៀងរួមគ្នា តើបងប្អូនគាំទ្រឬអត់?»។

សំណួររបស់ ស្រីស្អាត ទេព បូព្រឹក្ស បានធ្វើទស្សនិក ដែលគាំទ្របានចេញចិត្តពេញថ្លើម នឹងនាង​ ព្រោះកន្លងមកតារាចម្រៀងស្រីរូបនេះ ច្រៀងបទចំឡងបរទេសជាច្រើន រហូតដល់ល្បីល្បាញ ដល់ប្រទេសវៀតណាមទៀតផងថា នាងចំឡងបទចម្រៀង ពីប្រទេសគេច្រើន ។

បើក្រឡេក​មើល​ពីភាពជាក់ស្ដែង បច្ចុប្បន្នតារាចម្រៀងខ្មែរ នាំគ្នាធ្វើបទចម្រៀងថ្មី មិនចំឡងគេយ៉ាងសស្រាក់ស្រាំ ពិសេសនាង ពេជ្រ សោភា ដែលជោគជ័យលើសអ្វី ដែលនាងបានរំពឹងទុក ព្រោះដល់ថ្នាក់ ថ្នាក់ដឹកនាំប្រទេស ក៏បានកោតសរសើរស្នាដៃរបស់នាង ​ធ្វើឲ្យ ពេជ្រ សោភា ទទួលបានភាពលេចធ្លោរជាងមុន ទ្វេដង ។

អ្វីដែលគួរឲ្យកត់សម្គាល់ តារាចម្រៀងស្រី ពេជ្រ សោភា និង ទេព បូព្រឹក្ស ជាគូបដិបក្ខក្នុងសិល្បៈ តើ ទេព បូព្រឹក្ស ប្រុងប្រជែង ពេជ្រ សោភា ឬយ៉ាងណា ព្រោះ នាងបានចាប់ដៃគូ ជាអ្នកនិពន្ធវ័យក្មេងរូបរាងសង្ហា លោក step ដែលជាប្អូនប្រុសបង្កើត លោក សុខ សេរីវឌ្ឍនា ដើម្បីផលិតបទចម្រៀងថ្មី មិនចម្លងពីគេ។

ស្រីស្រស់ធ្លាប់ជំពប់រឿងអាស្រូវ ត្រូវគេកាត់តរូបភាពអាក្រាត នាង ទេព បូព្រឹក្ស មិនមែនទើបតែចាប់ដៃ ជាមួយលោក step កាលពីពេលថ្មីៗនេះទេ កន្លងមកនាងបានច្រៀងបទ «ទទាយំឆ្លង»​ ជាមួយគ្នាដែរ កាលពីអាល់ប៊ុមមុន ។ ថ្វីត្បិតតែមិនទទួលបានការគាំទ្រខ្លាំង ប៉ុន្តែបានការចាប់អារម្មណ៍ និងអាចទទួលយកបាន។

ចំណែកអ្នកគាំទ្រ​ ទេព បូព្រឹក្ស កំពុងតែអបអរសាទរ​ ក្នុងការសម្រេចចិត្ត ចាប់ដៃគូជាមួយប្រុសសង្ហា និងពោរពេញទៅ​​​​​ដោយសមត្ថភាពនេះ ព្រោះជាសកម្មភាពថ្មី​ប្លែកមួយទៀត ជួយលើកកម្ពស់វិស័យសិល្បៈ ចម្រៀងខ្មែរ កាត់បន្ថយការចម្លងចម្រៀង​ពីបរទេស៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Tep boprek