CamNews

ទូរស័ព្ទ 

ក្រោយពីពន្យារពេលជាច្រើនលើក BlackBerry Classic នឹងបង្ហាញណែនាំខ្លួន នៅខែធ្នូ ខាងមុខនេះ

បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាច្រើនដង  លទ្ធភាពច្រើនដែល BlackBerry Classic (ឬអាចហៅ ម្យ៉ាងទៀតថា Q20) នឹងត្រូវបានបង្ហាញណែនាំខ្លួន នៅក្នុងខែធ្នូ ខាងមុខនេះ។

ព័ត៌មានស្តីពី BlackBerry Classic ត្រូវបានគេផ្គត់ផ្គង់ឲ្យដឹងដំបូងនៅខែកុម្ភះ ជាមួយនឹង BlackBerry Z3។ ជាក់ស្តែង ក្នុងពេលដែល Z3 បានបង្ហាញខ្លួននៅក្នុងខែឧសភា Classic បែរជានៅស្ងប់ស្ងាត់ ដំណឹងដដែល។ មានព័ត៌មានមួយចំនួនបានបន្តគ្នាឲ្យដឹងថា ឧបករណ៍នេះ នឹងត្រូវបានគេបង្ហាញ ណែនាំខ្លួន នៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែជាក់ស្តែង រឿងនេះពិតជាពិបាកនឹងកើតឡើងបាន ណាស់។

 

ផ្លែងនៅក្នុង Forum MIT Enterprise ដែលបានប្រារព្ធធ្វើឡើងនៅហុងកុង លោក  CEO John Chen របស់ BlackBerry បានឲ្យដឹងថា សេវាកម្ម BES12 នឹងត្រូវបានដាក់ចេញនៅថ្ងៃទី ៣១ ខែ វិច្ឆិកា ហើយ BlackBerry Classic នឹងបង្ហាញណែនាំ ក្រោយពេលនោះមួយខែ។

BlackBerry Classic នឹងត្រូវបានបំពាក់នូវប៊ូតុងចុច QWERTY រួមជាមួយអេក្រង់ Touch ទំហំ 3,5 inch។ Hardware ខាងក្នុងរបស់ Classic គឺខ្លាំងគួរសម ដែលរួមមាន CPU Quad Core 1,5 GHz, camera ក្រោយ 8 MP និង camera មុខ 2 MP, RAM 2 GB, ថាមពលថ្ម 2515 mAh។

តំលៃលក់នៃ BlackBerry Classic នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ ក្នុងបណ្តាព័ត៌មានចចាម អារាម ប៉ុន្តែអាចនឹងថ្លៃបន្តិចហើយ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: BlackBerry Classic Smartphone Hightech