CamNews

ទូរស័ព្ទ 

Huawei Honor 6 Plus កាមេរ៉ាក្រោយភ្លោះ ៨មេហ្គាភិចសេល តម្លៃ ៣២២ដុល្លារ

Honor 6 Plus ឬហៅថា Glory 6 Plus ត្រូវបានក្រុម​ហ៊ុន Huawei ឧទ្ទេសនាមជាផ្លូវការ នៅប្រទេស
ចិន។ មុននេះ ក៏មានព័ត៌មានបែកធ្លាយមួយចំនួន ស្ដីអំពី Huawei Honor 6 Plus ក្នុងនោះ កាមេរ៉ា
ភ្លោះ ៨មេហ្គាភិចសេល ផ្នែកខាងក្រោយរបស់វា ក៏មានលក្ខណៈស្រដៀងនឹង HTC One (M8)។

 

ស្មាតហ្វូន Honor 6 Plus ប្រើអេក្រង់ IPS ទំហំ ៥,៥អ៊ិន្ឈ៍ មានរីសូលូសឹន ១០៨០p និងដំណើរការ
ដោយឈីប Kirin 925 របស់ Huawei ផ្ទាល់។ Honor 6 Plus នឹងបំពាក់ ប្រូសេសឺរ octa-core ដែល
មានកម្លាំងខ្លាំង ជាមួយនឹង core Cortex-A15 ចំនួន ៤ និង Cortex-A7 ចំនួន ៤ , GPU Mali T628
MP4 , RAM 3GB ។ ឈីប Kirin 925 ក៏ប្រព័ន្ធ 4G LTE Cat.6 និងអង្គចងចាំ ៣២GB ដែលអាច
បន្ថែមខាងក្រៅផងដែរ។ ស៊ុមដែលធ្វើអំពីលោហធាតុទាំងស្រុង ក៏ជាចំនុចពិសេសមួយសម្រាប់
ជ្រើសរើស។

Honor 6 Plus ត្រូវបាន Huawei បំពាក់សេនសឺរកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ។ ការផលិត
ប្រកប់ដោយភាពឆ្លាតវៃ និងបច្ចេកវិទ្យា ISP SLR រួមនឹងសបវ៉ែរបន្ថែមរបស់វា កាមេរ៉ារបស់ Honor
6 Plus នឹងផ្ដិតយករូបភាពយ៉ាងច្បាស់ ត្រជាក់ភ្នែក និងប្រើពេលត្រឹមតែ ០,១វិនាទី ក្នុងការទាញ
រូបភាពឱ្យច្បាស់ ដោយស្វ័យប្រវត្ត (autofocus)។

ស្មាតហ្វូន Huawei Honor 6 Plus ប្រើថ្មដែលមានថាមពល ៣,៦០០ mAh និងប្រើប្រព័ន្ធប្រតិបត្តិ
Android KitKat 4.4.4 ជាមួយនឹង អ៊ីនធឺរហ្វេស Emotion 3.0 ។ ទូរស័ព្ទឆ្លាតវៃនេះ មាន ២កំណែ
សម្រាប់ជ្រើសរើស ទី១ គឺកំណែ ស៊ីម២ មានប្រព័ន្ធ 4G សម្រាប់ ស៊ីម១ តម្លៃត្រឹម ១.៩៩៩យ័ន
(ប្រហែល ៣២២ដុល្លារអាមេរិក) និងទី២ គឺកំណែស៊ីម២ ដែលអាចប្រើប្រព័ន្ធ 4G LTE ទាំង២ស៊ីម (ប្រហែលជាមិនអាចប្រើបានក្នុងពេលតែមួយ) តម្លៃ ២.៤៩៩យ័ន (ប្រហែល ៤០៣ដុល្លារអាមេរិក)។

ក្រុមហ៊ុន Huawei នឹងអនុញ្ញាតឱ្យអតិថិជន បញ្ចាទិញជាមុន ចាប់ពីថ្ងៃស្អែកតទៅ ហើយការដឹក
ជញ្ជូននឹងធ្វើឡើងក្នុងរយៈពេល ១សប្ដាហ៍។ ប៉ុន្ដែ មកដល់ពេលនេះ មិនទាន់មានព័ត៌មានទាក់ទិន
នឹងការបញ្ជាទិញ សម្រាប់អតិថិជនបរទេសនៅឡើយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena


Tags: Huawei Honor 6 Plus Huawei ទូរស័ព្ទចិន ស្មាតហ្វូន ចិន