CamNews

កុំព្យូទ័រ 

Intel ធ្វើការណែនាំផ្ទាំង Chip ថ្មីប្រភេទ Core i7 ល្បឿន 3.73GHz

Intel បានធ្វើការណែនាំផ្ទាំង Chip ថ្មីរបស់ខ្លួន Core i7 990X ដែលមានល្បឿនលឿនបំផុត
ក្នុងចំនោមប្រភេទ Extreme Edition Core i7 ។

ក្រុមហ៊ុនផលិតបានអោយដឹងថាវាជាផ្ទាំង Chip ថ្មីដែលផលិតឡើងសំរាប់ Computor លើ
តុជាមួយនឹងល្បឿនដ៏លឿនបំផុតគឺរហូតដល់ 3.45GHz ល្បឿនអតិមរមា 3.73GHz ដែល
ជាល្បឿនមួយដែលលឿនដាច់គេនៅលើទីផ្សារបច្ចុប្បន្ន ។

Core i7-990X Extreme Edition 6-Core
ផ្ទាំង Chip ថ្មីប្រភេទ Core i7-990X Extreme Edition 6-Core រីកចំរើនទៅបានគឺដោយ
ពឹងផ្អែកលើ Gulftown ប្រព័ន្ធបច្ចេកវិទ្យា 32 nanometer ដែលពីមុនជាប្រព័ន្ធបច្ចេកវិទ្យា
Nehalem 45 nanometer ។

ទោះបីការផ្គត់ផ្គង់ភ្លើងមានកំរិតទៀបត្រឹមតែ 95 vol និង 130 watt ក៏ដោយ តែ Core i7
បានខិតខំបង្ហាញយ៉ាងច្បាស់អោយឃើញនូវភាពខ្លាំងរបស់វាធៀបទៅនឹង ប្រភេទ
ពីមុនៗ ។ ចំពោះប្រព័ន្ធបច្ចេកវិទ្យា Nehalem 45 nanometer អនុញ្ញាតអោយ Intel អាច
មាន Chip ពី 2 ទៅ 8 ។ តែដោយឡែក Core i7 ផលិតឡើងតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី
ហេតុដូច្នេះប្រព័ន្ធដំណើរការផ្សេងៗទៀតក៏ត្រូវប្តូរថ្មីដែរ ដូចជា Socket 1366 Chipset X58
និង RAM DDR3 ជាដើម៕

Tags: