CamNews

កំសាន្ត 

វ៉ាវ! ក្រុមស្រីស្អាត (G)I-DLE ម្ចាស់បទ “Oh my god” នឹងវិលត្រឡប់មកបំពេរអារម្មណ៍លោកអ្នកជាថ្មីម្ដងទៀត

ក្រុមយុវជននិងយុវតីកម្ពុជា ដែលនិយមភាពរស់រវើកនៃក្បាច់រាំនៃក្រុមស្រីស្អាតកូរ៉េ (G)I-DLE   នឹងបានទស្សនាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះក្រុមនេះ សន្យាថា នឹងវិលត្រឡប់មកបង្ហាញសំនៀង និងក្បាច់រាំ ជូនតាមការស្នើរបស់ទស្សនិកជន ។



នៅថ្ងៃទី ១៤ កក្កដានេះ សារព័ត៌មាន Sports Chosun បានរាយការណ៍ថា ក្រុមស្រីស្អាតកូរ៉េដ៏ទាក់ទាញមួយនេះ នឹងវិលត្រឡប់មកបំពេរអារម្មណ៍របស់ទស្សនិកជន នៅដើមខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ ។

ឆ្លើយតបចំពោះការរាយការណ៍ខាងលើ ភ្នាក់ងាររបស់ពួកគេ Cube Entertainment បានបញ្ជាក់ឱ្យដឹងថា “ក្រុម “(G)I-DLE ផលិតអាល់ប៊ុមថ្មីជិតចប់ហើយ ដើម្បីជាចំណងដៃថ្ងៃវិលត្រឡប់មកជួបទស្សនិកជនជាថ្មី នាដើមខែសីហាខាងមុខនេះ “។

ផលិតកម្ម Cube បានបន្ថែមថា “ យើងសុំឱ្យទស្សនិកជនសង្ឃឹមទុកជាមុន និងសម្ដែងការចាប់អារម្មណ៍ឱ្យបានច្រើនៗណា ចំពោះការវិលត្រឡប់របស់យើង” ។

នេះគឺជា​ អាល់ប៊ុមដំបូងរបស់ក្រុមស្រីស្អាត (G)I-DLE ក្នុងរយៈពេល ៤ ខែកន្លងទៅនេះ ចាប់តាំងពីការចេញបទ “Oh my god” នៅក្នុងខែមេសា ។

 

សូមរង់ចាំទស្សនាក្រុមនេះ ទាំងអស់គ្នាណា!!!

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ soompi