CamNews

តារា 

ចន ច័ន្ទលក្ខិណា ធ្វើឲ្យ អ្នកព័ត៌មានរំជួលចិត្ត ក្នុងថ្ងៃទទួលពាន ខណៈតារាមិនទាន់ល្បី ជេរស្តីអ្នកកាសែត

ភ្នំពេញៈ ខណៈដែលពេល បច្ចុប្បន្នគេសង្កេតឃើញថា មានតារាប្រុសស្រីជាច្រើនដួង បានបង្ហាញពី ការវាយឫកពារខ្ពស់ កប់ពពក ដាក់បណ្តាញសារព័ត៌មានក្រោយ ពីពួកគេមានភាពល្បីល្បាញ ដោយ មានអ្នកខ្លះបានប្រើពាក្យអសុរោះ ជេរប្រមាថទៅលើអ្នកសារព័ត៌មាន បើទោះបីកន្លងមកពួក គេធ្លាប់ ពឹងពាក់ឲ្យអ្នកកាសែត ជួយផ្សព្វផ្សាយធ្វើឲ្យពួកគេក្លាយ ជាតារាដែលមានប្រជាប្រិយភាព ល្បីល្បាញ ក៏ដោយនោះ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤កន្លងទៅ ជាថ្ងៃដែលតារាប្រុសស្រីល្បីឈ្មោះ ដល់ទៅ២០ដួង មាន ការរំជួលចិត្តស្ទើរ តែទប់ទឹកភ្នែក មិនជាប់ក្រោយពីពួកគេបាន ទទួលពានរង្វាន់ពីស្ថានីយទូរទស្សន៍ អប្សារាក្នុងកម្មវិធី “អប្សរាAward” ហើយក្រោយពីតារាទាំងអស់ ទទួលបានពានរង្វាន់ហើយ ពួកគេ បាននិយាយបញ្ចេញ ពីទឹកចិត្តរំភើប និងអរគុណទៅដល់ឪពុកម្តាយ មហាជនដែលគាំទ្រ និង ស្រ លាញ់ពួកគេនាពេល កន្លងមកគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកសារព័ត៌មាន នៅគ្រប់ស្ថាប័ននៅក្នុង ប្រទេស មានការរំភើបចិត្ត និងស្ទើរតែមិននឹកស្មាន ដល់ នោះ មានតារាស្រីម្នាក់ដែលនៅចាំហើយ និងពោលពាក្យអរគុណ ទៅដល់ពួកគាត់ (អ្នកយកព័ត៌មាន) ដែលធ្លាប់ជួយផ្សព្វផ្សាយធ្វើឲ្យពួកគេ បានក្លាយជាតារាល្បី រហូតដល់សព្វថ្ងៃនេះ។

នៅក្នុងរាត្រីថ្ងៃទទួលពាននោះ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើឲ្យអ្នក សារព័ត៌មានជាច្រើន មានការភ្ញាក់ផ្អើលស្ទើរតែ នឹកស្មានមិនដល់នៅពេល ដែលឮនាងនិយាយចេញ ពីមាត់ថា អរគុណទៅដល់ ភ្ញៀវកិត្តិយសក្រុមគ្រួសារ និងអ្នកគាំទ្រហើយជាមួយគ្នានោះ នាងក៏មិន ភ្លេចក្នុងការ ប្រើពាក្យអរគុណទៅ ដល់បណ្តាញសារព័ត៌មានទាំងអស់ ដែលបានជួយនាងតាំង ពីដើម រហូតដល់ពេលនេះ។

តារាស្រីដែលមានឈ្មោះច្រើនវស្សារូបនេះ និយាយដោយទឹកមុខញញឹមញញែមថា “ ទម្រាំតែខ្ញុំបាន ទទួលពាននេះគឺ ខ្ញុំបានរង់ចាំយូរឆ្នាំណាស់ មកហើយ ខ្ញុំពិតជារំភើបចិត្តណាស់ រយៈពេល១៧ឆ្នាំ ហើយ ដែលខ្ញុំបានឈរនៅលើវិថីសិល្បៈ ហើយទន្ទឹមជាមួយគ្នា នោះបងៗ សារព័ត៌មានក៏បានជួយខ្ញុំ ច្រើនណាស់ តាំងពីខ្ញុំចាប់ផ្តើមរហូតថ្ងៃនេះ ខ្ញុំគ្មានអ្វីសងពួកគាត់ទេ មានតែឱកាសនេះខ្ញុំចង់ និយាយ ថាខ្ញុំអរគុណ ច្រើនដល់ពួកគាត់ ” ។

តាមរយៈពាក្យសំដី តែប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យអ្នកសារព័ត៌មានជាច្រើន មានការរំភើបចិត្តជាខ្លាំង បើទោះបីជាក្នុងចំណោម តារាទាំងអស់ ដែលទទួលពាន មានតែតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ម្នាក់ ដែលអរគុណពួកគេក៏ដោយ។ តែយ៉ាងហោចណាស់ពួកគេគិតថា ក្នុងចំណោម ដែលតារាដែល ពួកគេខំប្រឹង ចុះផ្សាយទាំងអស់ នៅមាននាង ចន ច័ន្ទលក្ខិណា ម្នាក់ដែល ដឹងគុណ និងនៅចងចាំ បានថា ទម្រាំតែគេបានល្បី គឺអ្នកសារព័ត៌មាន ជួយពួកគេមិនតិចទេ ។

នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ របស់ស្ថានីយទូរទស្សន៍អប្សារា ក្នុងកម្មវិធី “អប្សរាAward” នារាត្រី ថ្ងៃទី៣ កន្លងទៅនេះ ពិធីការិនីកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា បានទទួលពានពីរក្នុងពេលតែមួយ គឺពានរង្វាន់គោរពពេលវេលាល្អ និងពានរង្វាន់ជាតារាសម្តែងឆ្នើម ប្រចាំឆ្នាំ២០១៣ ក្នុងចំណោម តារាទាំង២០ដួង៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: chon chanleakhena entertainment khmer star actress model ចន ច័ន្ទលក្ខិណា