CamNews

ព័ត៌មានជាតិ 

ចាប់ម្ដាយអប្រិយ នាំកូនស្រីអាយុ៩ឆ្នាំ ឱ្យបុរស វៀតណាម រំលោភ ទាំងសំឡេង ស្រែកឱ្យជួយ

កំពង់ចាម ៖ ស្ដ្រីម្នាក់ បានប្រព្រឹត្ដនូវរឿងដ៏ព្រៃផ្សៃនិងអគតិធ្វើឱ្យមានការថ្កោលទោសនិងរិះគន់យ៉ាងខ្លាំង ព្រោះតែបាននាំកូនស្រីបង្កើតរបស់ខ្លួន អាយុទើបតែ៩ឆ្នាំ ទៅឱ្យបុរសជនជាតិវៀតណាមចាប់រំលោភ ទាំងសំឡេងឱ្យស្រែកឱ្យម្ដាយជួយយ៉ាងឈឺចាប់ជាទីបំផុត ។

ប៉ុន្ដែទង្វើដ៏ព្រៃផ្សៃរបស់ ស្ដ្រីជាម្ដាយចិត្ដអប្រិយរូបនេះ ត្រូវបានចាប់ ខ្លួនដោយនគរបាលខេត្ដកំពង់ចាម ក្រោម ការបញ្ជាផ្ទាល់របស់ ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ បែន រត្ន័ ក្រោយពី ទទួលបានពាក្យ បណ្ដឹងពីជីដូន (ម្ដាយឪពុក ក្មេងស្រីរងគ្រោះ) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ។

មន្ដ្រីនគរបាលការិយាល័យប្រឆាំងការ ជួញដូរមនុស្សនិងការពារអនិតិជនខេត្ដ កំពង់ចាម បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះគ ធ ន អាយុ៩ឆ្នាំ បច្ចុប្បន្នជា មួយជីដូនរបស់នាង អ្នកស្រីលុយ ស៊ាងហាក់ អាយុ៥១ឆ្នាំ រស់នៅភូមិចុងថ្នល់ ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយសារតែ ឪពុកម្ដាយ របស់នាង ជាប់ពន្ធនាគារពីបទចែកចាយថ្នាំញៀន ប៉ុន្ដែស្ដ្រីជាម្ដាយដែលជាជនសង្ស័យនោះ ទើបចេញពី ពន្ធនាគារ បានរយៈពេល ២ខែមក ហើយ ។

មន្ដ្រីនគរបាលរូបនេះ បានបន្ដថា ក្រោយ ពីចេញពន្ធនាគាររយៈពេល២ខែ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ដ្រីជាម្ដាយរូបនេះ បានទៅយក កូនស្រី ពីជីដូន មកលេង ប៉ុន្ដែធាតុពិតបាននាំកូនរបស់ខ្លួនឯងទៅឱ្យ បុរសជនជាតិវៀតណាមម្នាក់ រំលោភនៅ ក្នុងបន្ទប់ជួល ក្នុងភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាថ្នូរនិងលុយកាក់ ។

នៅពេលដែលក្មេងស្រីរងគ្រោះត្រូវជន ជាតិវៀតណាមរូបនេះ ចាប់រំលោភក្នុងបន្ទប់ រូបនាងដែលពោរពេញទៅដោយការឈឺចាប់ ប្រដាប់ភេទ បានស្រែកហៅ ម្ដាយឱ្យជួយ ដែលនៅក្រៅ បន្ទប់ ប៉ុន្ដែម្ដាយអប្រិយរូប នេះ ធ្វើមិនដឹងមិនឮ ព្រោះតែអំណាចដុល្លារ ។

ក្រោយពីចាប់រំលោភរួចហើយ ក្មេងស្រី រងគ្រោះ ត្រូវម្ដាយនាំទៅឱ្យជីដូនពេលនោះ ជីដូនបានពិនិត្យឃើញស្ថានភាពចៅស្រី ស្លក់មុខនិងដើរមិនរួច ក៏នាំទៅកាន់ មន្ទីរពេទ្យឱ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ភេទដាច់រយះ ក៏បែកធ្លាយរឿងរ៉ាវនៃការចាប់រំលោភនេះ តែម្ដង ។

ក្រោយពីដឹងរឿងដ៏គួរឱ្យឈឺចាប់និង អាណិតអាសូរយ៉ាងពន់ពេក ចំពោះចៅស្រី ទើបតែមានអាយុ៩ឆ្នាំនោះ អ្នកស្រីលុយ ស៊ាងហាក់ បានមកប្ដឹង នគរបាល ខេត្ដកំពង់ចាម ពេលនោះ លោកឧត្ដមសេនីយ៍ស្នងការខេត្ដ ក៏បានចុះមកជួបផ្ទាល់ ដើម្បីសួរនាំពីដំណើរ រឿងដ៏ព្រៃផ្សៃមួយនេះ ។

មន្ដ្រីនគរបាលបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹង និងការរៀបរាប់ទាំងឡាយពី ជីដូន និងក្មេងស្រីរងគ្រោះ លោកឧត្ដមសេនីយ៍ បែន រត្ន័ បាន បញ្ជាឱ្យសមត្ថកិច្ចជំនាញ ឃាត់ខ្លួនស្ដ្រីជាម្ដាយឈ្មោះនៅ សារ៉ាន់ អាយុ៣៤ឆ្នាំ និងបុរសជនជាតិវៀតណាម ឈ្មោះសុខ មិន អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

មន្ដ្រីនគរបាលរូបនេះ បានឱ្យដឹងថា ស្ដ្រីជាម្ដាយជានារីឡង់សេស្រាបៀរ ហើយត្រូវបានចាប់ខ្លួនជាប្ដីដាក់ពន្ធនាគារពី បទចែកចាយថ្នាំញៀន និងចេញពីពន្ធនាគារមកវិញ ក្នុងរយៈពេល២ខែមកនេះ ។ ក្រោយពីត្រូវបានចាប់ខ្លួននិងសួរនាំពីទោស កំហុសដ៏អគតិមួយនេះ ជនសង្ស័យ ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់សាលាដំបូងខេត្ដកំពង់ចាម ចាត់ការតាមផ្លូវច្បាប់ ៕

នគរបាល តាមចាប់ខ្លួន ស្រ្តីជាម្តាយ នៅហាងធ្វើការ

នគរបាល តាមចាប់ខ្លួន ជនសង្ស័យ ចាប់រំលោភ ក្មេងស្រីរងគ្រោះ ដល់ផ្ទះសំណាក់

ក្មេងស្រីរងគ្រោះ ចង្អុលកន្លែង ដែលត្រូវគេចាប់រំលោភ

ស្រ្តីជាម្តាយ នាំកូនស្រីបង្កើត ទៅឲ្យបុរសជនជាតិ វៀតណាម ចាប់រំលោភ ទាំងព្រៃផ្សៃ

បុរសជនជាតិវៀតណាម ពិកាភ្នែកម្ខាង ដែលចាប់រំលោភ ក្មេងស្រីរងគ្រោះ

ក្មេងស្រីរងគ្រោះ ត្រូវម្តាយ នាំទៅឲ្យបុរស ជនជាតិវៀតណាម ចាប់រំលោភ

ជីដូន របស់ក្មេងស្រីរងគ្រោះ

ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ជួបជាមួយជីដូន និងសាច់ញិាត ក្មេងស្រីរងគ្រោះ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh