CamNews

គ្រោះថ្នាក់ 

មនុស្ស អេឡិចត្រូនិចដំបូងបង្អស់ ក្នុងពិភពលោក

សាស្រ្តាចារ្យ Kevin Warwick ជាអ្នកវិទូម្នាក់នៅសកលវិទ្យាល័យ Reading នៃ
ប្រទេសអង់គ្លេស ។ គាត់ត្រូវបានទទួលស្គាល់ជាមនុស្ស អេឡិចត្រូនិចដំបូងបង្អស់
ក្នុងពិភពលោក ។


កាលពីខែ មីនា ឆ្នាំ 2002 គាត់ត្រូវបានវេជ្ជបណ្ឌិតផ្នែកវះកាត់ដាក់បញ្ចូលនូវ chip silicon
ទៅក្នុងដៃឆ្វេងរបស់គាត់ ។ ខ្លួនគាត់មើលទៅគឺពាក់កណ្តាលជាមនុស្សធម្មតា និងពាក់
កណ្តាលទៀត ជាផ្នែកដែលផ្ទុកគ្រឿអេឡិចត្រូនិច ។

សាស្រ្តាចារ្យ Kevin Warwick ជាមនុស្សសំខាន់បំផុតរបស់សកលវិទ្យាល័យ Reading ។
គាត់បានស្ម័គ្រខ្លួនដើម្បីអោយវេជ្ជបណ្ឌិតផ្នែកវះកាត់ដាក់បញ្ចូលនូវគ្រឿអេឡិចត្រូនិច
ទាំងឡាយដើម្បីធ្វើការពិសោធន៍ទៀតផង ។

ក្រោយពីបានវះកាត់បញ្ចូលនូវ chip silicon ទៅក្នុងដៃ គាត់អាចបញ្ជារបាននូវឧបករណ៍
អេឡិចត្រូនិចសំរាប់ក្មេងលេង គឺដូចជាការបញ្ជារដោយ តេលេ បញ្ចារដូច្នោះ។


នៅលើមួករបស់គាត់មានបំពាក់ឧបករណ៍ ដែលអាចគ្រប់គ្រង និងទទួលពត៌មាន​បាន
លើវត្ថុទាំងឡាយដែលមិនអាចមើលឃើញ ។ គាត់ក៏បានអោយដឹងដែរថានៅថ្ងៃក្រោយ
គាត់នឹងអនុញ្ញាតអោយមានការវះកាត់បំពាក់នូវគ្រឿអេឡិចត្រូនិច ផ្សេងៗទៀតទៅក្នុង
ចំនុចសំខាន់ៗនៃសារពាង្គកាយរបស់គាត់ តែដោយការពិសោធន៍នេះប្រឈមនឹងគ្រោះ
ថ្នាក់ គាត់សំរេចថាពេលគាត់ឈានចូលវ័យចំណាស់ទើបអនុញ្ញាតនូវគំរោងមួយនេះ ៕

Tags: