CamNews

តារា 

កែវ បូរ៉ា៖ "បើខ្ញុំនៅបន្ត អាជីពសិល្បៈច្បាស់ ជារកលុយ ដណ្ដឹងប្រពន្ធមិន បានឡើយ"

ភ្នំពេញ៖ តារាសម្ដែងកំលោះសង្ហាភូមិភាគឦសាន្ត លោក កែវ បូរ៉ា ជាអតីតប្រុសស្អាតលេខ១ ក្នុង ឆ្នាំ២០០៩ ទស្សនិកជន ជាច្រើនបានពេញចិត្ត ជាមួយរូបសម្បត្តិដ៏ស្រស់សង្ហា ជាមួយអត្តចរិត ថ្លៃ ថ្នូររបស់លោក នឹងសម ជាមនុស្សប្រុស ពេញលក្ខណៈ ខុសពីប្រុសស្អាតជំនាន់ក្រោយៗ ដែលស្រី មិនស្រី ប្រុសមិនចំប្រុស នាំឲ្យខូច តែមប្រុសស្អាត ដទៃទៀត ។

លោក កែវ បូរ៉ា បានធ្វើឲ្យមហាជនជាច្រើនស្គាល់ តាមរយៈការប្រឡងហ្វ្រេសស៊ី ជាពិសេស ទស្សនិកជន ស្គាល់លោក កាន់តែច្បាស់ ជាមួយការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ ម៉ូតូហុងដាឌ្រីម ខណៈជំនាន់នោះ ស្ពត ពាណិជ្ជកម្ម ល្អមើលដូចរឿងភាគ នាំឲ្យលោកកាន់តែត្រដែត ឡើងដូចជា ខ្លែងត្រូវខ្យល់ គឺល្បីល្បាញខ្លាំង រហូតលោក បានថតរឿងភាគល្បីៗ ជាហូរហែ ។

ប្រភពជាផ្លូវការមួយ បាននិយាយថា កាលពីដើមឆ្នាំ២០១២ លោកត្រូវបានផលិតកម្ម ចម្រៀងដ៏ធំ ជាងគេ បានទាក់ទង ដើម្បីចូលច្រៀង ក្នុងផលិតកម្មនោះ តាមរយៈតារាចម្រៀងស្រីល្បីម្នាក់ ដែល នាងមានឥទ្ធិពល អាចអូសទាញមនុស្ស មានសមត្ថភាព ដើម្បីចូលច្រៀងក្នុង ផលិតកម្មដ៏ធំនោះ បាន ។

ប្រភពនោះបានបន្តថា មិនដឹងជា មានមូលហេតុអ្វីបានជា លោក កែវ បូរ៉ា ត្រូវជាប់គាំងរហូត មិន អាចចេញ បទចម្រៀងបាន ដូចគេឯង ។ គួរឲ្យសោកស្ដាយបំផុត គំរោងទាំងនោះ ត្រូវរលាយរលត់ គ្មានសល់ ឯគំរោង ចេញជាអាល់ប៊ុម ជាមួយតារាចម្រៀងស្រី ល្បីល្បាញ ក៏ត្រូវរំសាយចោល ។ ប្រភពមួយដែលកៀកកិត នឹង លោក កែវ បូរ៉ា បាននិយាយប្រាប់ LookingTODAY ថា លោក កែវ បូរ៉ា បច្ចុប្បន្នកំពុងតែបំរើការងារ ក្នុងកន្លែង ឯកជនមួយ ក្នុងទីក្រុងភ្នំពេញ ។ ចំណែកឯការងារ សិល្បៈ ហាក់ឃ្លាតកាន់តែឆ្ងាយទៅៗ ។

លោក កែវ បូរ៉ា បានត្អូញត្អែរថា រូបលោកមិនមែនក្មេងទេ ចង់កសាងគ្រួសារមួយ តែត្រូវការប្រាក់ជា ចំបាច់ អ្វីដែលសំខាន់ សិល្បៈស្រុកខ្មែរ បានតែល្អមើល មិនល្អស៊ីទេ ព្រោះបើលោក នៅលេង សិល្បៈ ច្បាស់ជារក លុយ ដណ្ដឹងប្រពន្ធមិនបានទេ ព្រោះមនុស្សប្រុស ពិបាកជាងមនុស្ស ស្រីឆ្ងាយ ណាស់ ។ លោក កែវ បូរ៉ាបាន និយាយប្រាប់ទៀតថា សិល្បៈលោកមិនចោលទេ តែអ្វីដែលសំខាន់ ចង់មានអនាគតដ៏ល្អមួយ ជាពិសេសមុខ របរដ៏រឹងមាំ អាចឲ្យគ្រួសារ មានកម្រិតជីវភាពធូរធា ទៅថ្ងៃ អនាគត។ ឯការងារសិល្បៈ គ្រាន់តែជាល្បោយជីវិត ដើម្បីកំដរ ការអផ្សុកប៉ុណ្ណោះ ។

លោក កែវ បូរ៉ា ថ្វីត្បិតតែហាក់ឃ្លាតឆ្ងាយ ពីសិល្បៈ លោកតែងតែ នាំសង្សាររបស់លោក ដើរលេង កំសាន្ត និង ទៅមើលការប្រគំតន្ត្រីនានា ក្នុងទីក្រុងភ្នំពេញ បានប្រើប្រាស់ជីវិត របស់លោក ជា មនុស្សសាមញ្ញម្នាក់ មិន មែនអ្នកសិល្បៈល្បីទៀតឡើយ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star khmer star actor keo bora