CamNews

កីឡាជាតិ 

បឹងកេតទទួលលោក John Meglynn មកដឹកនាំ​ជាថ្មីជំនួស​លោក ប្រាក់ សុវណ្ណារ៉ា

(ភ្នំពេញ)៖ ក្រោយប្រកាសចែកផ្លូវជាមួយលោក ប្រាក់ សុវណ្ណារ៉ា កាលពីពេលថ្មីៗកន្លងទៅរួចមក ក្លឹបបឹងកេតអង្គរ បានប្រកាសពីសមាសភាពគ្រូបង្វឹកថ្មី គឺបុរសជនជាតិអូស្រ្ដាលីលោក John Mcglynn ប៉ុន្ដែក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្នប៉ុណ្ណោះ។ នេះបើតាមការជូនដំណឹងលើទំព័រ Facebook របស់ក្លឹបបឹងកេតអង្គរ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧នេះ។

លោក John Mcglynn ធ្លាប់ដឹកនាំក្លឹបបាល់ទាត់មានប្រភពមកពីខេត្តកំពង់ចាមនេះម្ដងមកហើយ កាលពីឆ្នាំ២០១៤ ប៉ុន្ដែដោយសារទទួលបានលទ្ធផលមិនសូវល្អ ក្លឹប និងអតីតគ្រូជំនួយក្លឹបភ្នំពេញក្រោននេះ ក៏ចែកផ្លូវគ្នាវិញ។ បន្ទាប់មកទើបលោក ប្រាក់ សុវណ្ណារ៉ា មកដឹកនាំជំនួសបាន ២រដូវកាល (ឆ្នាំ២០១៥-២០១៦) មុននឹងលោក John Mcglynn ត្រឡប់មកជំនួសតំណែងលោក ប្រាក់ សុវណ្ណារ៉ា វិញនាពេលនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: John Meglynn