CamNews

ភាពយន្ត 

វិញ្ញាណទីងងឹត រឿងខ្មោចថ្មី ធានាថារន្ធត់មិនចាញ់ The Conjuring (Trailer Inside)

ខ្សែភាពយន្តបែបភ័យ រន្ធត់តែងតែជាខ្សែភាពយន្តដែលទទួលបានគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ហើយក្នុងខែកក្កដានេះ ក៏មាននៅខ្សែភាពយន្តថ្មីមួយទៀតដែលនឹងចាក់បញ្ចាំងក្នុងពេលខាងមុខនេះ គឺមានចំនងជើងថា Lights Out រឺជាភាសាខ្មែរថា វិញ្ញាណទីងងឹត។ ជាវណ្ណកម្មថ្មីរបស់ផលិតកម្ម Warner Bros. Picture និងជាស្នាដៃរបស់អ្នកដឹកនាំរឿងលោក David F. Sandberg​ ដែលសាច់រឿងត្រូវបានប្រឌិតចេញពីភាពយន្តខ្លីរបស់គាត់ផងដែរ មានចំណងជើងដូចគ្នា ចេញកាលពីឆ្នាំ ២០១៣។ រឿងនេះផងដែរក៏មានការចូលរួមផលិត និងសហការពីផលិតករដ៏ល្បីល្បាញគឺលោក James Wan ដែលធ្លាប់បង្ហាញស្នាដៃរបស់លោកនៅក្នុងភាពយន្តរន្ធត់ជាច្រើនដូចជា The Conjuring & The Conjuring 2, Insidious, Saw និង Furious 7 ជាដើម។ Lights Out មានការចូលរួមសម្តែងពីតារាសម្តែងស្រីដែលធ្លាប់បានបង្ហាញមុខនៅក្នុងខ្សែភាពយន្តហូទ្បីវូដជាច្រើនគឺ Teresa Palmer មានវ័យ ៣០ឆ្នាំ​ ដែលសម្តែងជាតួឯកស្រីក្នុងរឿងនេះ។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះក៏ធ្លាប់បានអញ្ជើញមកប្រទេសកម្ពុជាផងដែរ កាលពីឆ្នាំ 2012 ដើម្បីថតខ្សែភាពយន្តដែលមានចំណងជើង Wish You Were Here តែអ្វីដែលគួរអោយសោកស្តាយនោះគឺ ភាពយន្តនេះមិនត្រូវបានចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជានោះទេ ត្បិតថាបានជ្រើសរើសខេត្តកំពង់សោមជាទីតាំងថតក៏ដោយ។ បកទៅភាពយន្ត Lights Out នេះវិញដែលត្រូវបានចាត់ទុកជាខ្សែភាពយន្តរន្ធត់លំដាប់កំពូលមួយ ដែលអ្នករាល់គ្នាកំពុងទន្ទឹងរង់ចាំហើយសាច់រឿង គឺនិយាយអំពីនារីម្នាក់ឈ្មោះថា Rebecca ដែលនាង និងប្អូនប្រុសរបស់នាង ត្រូវវិញ្ញណខ្មោចស្រីម្នាក់ដែលតែងតែបង្ហាញខ្លួននៅក្នុងភាពងងឹតលងបន្លាច។ ខ្សែភាពយន្តក៏នឹងរំពឹងថានឹងអាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកដែលនិយមទស្សនាភាពយន្ត ជាពិសេសភាពយន្តរន្ធត់ៗជាដើម។ Lights Out នឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃទី ២៥ កក្កដានេះតទៅនៅគ្រប់រោងភាពយន្តឌីជីថលដែលនៅជិតអ្នក។




ទស្សនា Trailer នៅទីនេះ





ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។


Tags: Westec Movie Eddie The Eagle The Conjuring 2 Lights Out