CamNews

សុខភាព យល់ដឹង 

តើគួរធ្វើដូចម្តេចកុំអោយឃ្លាន?




ការឡើងទំងន់មិនមានជារឿងល្អប៉ុន្មានទេ មនុស្សជាច្រើនព្យាយាមធ្វើគ្រប់បែបយ៉ាង
ដើម្បី សំរកទំងន់។ អ្នកខ្លះបានព្យាយាមធ្វើការសំរក ដោយមធ្យោបាយដូចជា ការហាត់
ប្រាណ លេងកីឡា តមអាហារ ប្រើថ្នាំ ជាដើមហើយឃើញថា លទ្ធផលមិនសូវជាល្អ និងសមតាមបំណងរបស់ពួកគេឡើយ។ អ្នកខ្លះឃើញថា ពិតជាអាចស្រកទំងន់មែន ប៉ុន្តែគឺតែមួយរយៈ ត្រូវឡើងទំងន់ដដែល។




បញ្ហាគឺថា នៅពេលដែលញុាំអាហារម្តងៗ គឺញុាំមិនចេះឆ្អែតឡើយ ហើយចេះតែ
ឃ្លាន និងចង់ញ៉ាំអោយតឹងពោះតែម្តង ដែលជាហេតុធ្វើអោយឡើងទំងន់វិញ។ ហើយ
តើត្រូវ ធ្វើដូចម្តេចដើម្បី កុំអោយឃ្លានដូច្នេះ?



អ្នកជំនាញបានប្រាប់អោយដឹងថា ការឃ្លាន គឺកើតឡើងដោយសារទំនាក់ទំនងនៅក្នុង សារពាង្គកាយរបស់មនុស្សយើង រួមមាន ខួរក្បាល ពោះនិង ពោះវៀន ។ ហើយការទំពារ
ញ៉ាំអាហារ រឹងគឺធ្វើអោយឆ្អែតជាង ការញ៉ាំអាហារ រាវដូចជាទឹក។ ការញ៉ាំផ្លែ ប៉ោមមួយផ្លែ
គឺមាន កាឡូរី ច្រើនជាង និងធ្វើអោយធ្ឆ្អែតជាង ការញ៉ាំទឹកផ្លែប៉ោម។ នេះគឺដោយសារតែអាហាររឹងទាមទារអោយធ្វើការទំពារ ដែលធ្វើអោយឆ្អែតជាងការផឹក ឬញុាំអាហាររាវ នេះបើតាមសំដីរបស់លោក Dr. Barbara Rolls ។ ហើយការទំពារនេះដែរ គឺធ្វើអោយការល្បឿននៃការប្រើប្រាស់កាឡូរីធ្លាក់ចុះផងដែរ ដូច្នេះដើម្បីកុំអោយអ្នកឆាប់
ឃ្លាន អ្នកគួរជ្រើសរើសអាហារទាំងឡាយណាដែលជាប្រភេទអាហារទំពារ ជាងអាហារ ប្រភេទទឹកឬរាវដែលមានជាតិស្កច្រើន ដូចជា ទឹកក្រូច សុរា ទឹកផ្លែឈើ កាហ្វេ ជាដើម។

អាហារមួយប្រភេទទៀតដែលអ្នកគួរតែដាក់បញ្ចូលទៅក្នុង របបអាហារដែរនោះគឺ ស៊ុប ដែលមានមានជាតិ ប៊័រ ដែលជួយកាត់បន្ថយ កាឡូរីដែលធ្វើអោយធាត់ ហើយគួរហូប មុនពេលញុាំអាហារ។ ព្យាយាមញ៉ាំអាហារដែលជាប្រភេទ បន្លែ ផ្លែឈើ ឬអាហារដែល
ផលិតចេញពីទឹកដោះគោណា ដែលមិនមានសារធាតុធ្វើអោយធាត់ ។

អាហារដែលមានសារធាតុសរសៃ ដែលមាននៅក្នុងបន្លែប្លែឈើមួយចំនួនដូចជា ៖ សណ្តែក
បារាំង ផ្លែប៉ោម ស្រូវសាលី ផ្លែស្តូប៊ឺរី ការ៉ុត ដំឡូង ខ្ទឹមបារាំាង ក្រូច ទំពាំងបាយជូរ ជាដើម ហើយក៏មាននៅក្នុងគ្រាប់ធញ្ញជាតិ ដែលអាហារប្រភេទនេះជួយអោយអ្នកញ៉ាំ ទៅ មាន
ស្ថេរភាពជាតិស្ករនៅក្នុងឈាម និងធ្វើអារម្មណ៏ថាឆ្អែត។ មិនតែប៉ុណ្ណោះ ប្រភេទអាហារនេះ
ក៏ប្រភេទអាហាររឹង ដែលអ្នកត្រូវទំពារផងដែរ។

ហើយចុងក្រោយគឺ ប្រូតេអ៊ីន ដែលធ្វើអោយមានអារម្មណ៏ថា ឆ្អែត ជួយរក្សាទំងន់ និង
កំរិតជាតិស្ករនៅក្នុងឈាមរបស់យើង និងជួយមិនធ្វើអោយមានអារម្មណ៏ថាឃ្លាន។ អាហារដែលជាប្រភេទប្រូតេអ៊ីននេះរួមមាន៖ ត្រី សាច់ដែលគ្មានជាតិខ្លាញ់ ប្រភេទអាហារ ដែលផលិតចេញពីទឹកដោះគោដែលមានជាតិធាត់តិច ឬគ្មានសារធាតុធាត់ និង ស៊ុត ហើយ
គួរតែកាត់បន្ថយជាតិស្ករបើអាចទៅបាន។

Tags: