CamNews

តារា 

ឧកញ៉ាឌួង ឆាយ ហួសចិត្តមន្ទីរពេទ្យថៃមួយ ក្រោយប្តឹងបកមកលោកវិញទៀតរឿងអត់បង់ថ្លៃពេទ្យ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ លោក ឧកញ៉ាឌួង ឆាយ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម ដោយលើកឡើងថា "Sue Bumrungrad International To Find Justice for My Son ប្តឹងមន្ទីរពេទ្យ Bumrungrag Hopital ឡើងតុលាការនៅបាងកកដើម្បីរកយុត្តិធម៌អោយកូនប្រុសខ្ញុំដល់ទីបញ្ចប់។ នេះជាលើកទី 2 ហើយដែលខ្ញុំបានឡើងមកប្តឹងប្តល់ក្តីជាមួយមន្ទីរពេទ្យចង្រៃនេះ។ ខ្ញុំនឹងធ្វើការ Live video ម៉ោង 10:30 នាទីយប់នេះរៀបរាប់អំពីដំណើររឿងក្តី និងចំណាត់ការរបស់តុលាការថៃអោយបងប្អូនពូមីងបានដឹងណា។ សូមជួយផ្តល់កំលាំងចិត្តអោយរូបខ្ញុំ និងកូនប្រុសច្បងខ្ញុំផងណា" ។ 



បន្ទាប់ពីបាន Live វីដេអូនៅលើផេកហ្វេសប៊ុករបស់ខ្លួនហើយ លោក ឧកញ៉ាឌួង ឆាយ បានលើកឡើងនៅរឿងហួសចិត្តមួយ ដែលថាមន្ទីរពេទ្យ Bumrungrag Hopital បានប្តឹងលោកបកវិញ ដោយសារតែរឿងមិនបានបង់ថ្លៃពេទ្យ ។ ដូច្នេះហើយវីដេអូខាងក្រោមនេះនឹងធ្វើការបញ្ជាក់ថា ហេតុអ្វីបានជាលោក ឧកញ៉ាឌួង ឆាយ មិនព្រមបង់លុយឲ្យមន្ទីរពេទ្យ ខណៈពេលដែលកូនប្រុសរបស់ខ្លួនកំពុងព្យាបាលនៅមន្ទីរពេទ្យនោះ ៕




ដោយ ៖ គន្ធា


Tags: Duong Chay