CamNews

ព័ត៌មានបច្ចេកវិទ្យា 

លេចចេញតារាងម៉ូដែល និងកាលវិភាគស្មាតហ្វូន Samsung ដែលអាចដំឡើង Android 6.0

កាលពីពេលថ្មីៗនេះ Timesnews.co.uk ទើបតែបានធ្វើការចុះផ្សាយនូវតារាងម៉ូដែល និងកាលវិភាគ នៃស្មាតហ្វូន Android របស់ Samsung មួយចំនួន ដែលអាចធ្វើការដំឡើងអាប់ឌេត (Update) ទៅកាន់ Android 6.0 ដែលពួកគេ ជឿជាក់ថាជាព័ត៌មានពិត។​ នៅក្នុងតារាងនេះ Galaxy Note 5 និង​ Galaxy S6 Edge+ នឹងអាចធ្វើការអាប់ឌេតមុនគេ ពោលគឺនៅក្នុងខែធ្នូខាងមុខនេះ ក្នុងពេលដែរ Galaxy S6 និង S6 Edge ត្រូវរង់ចាំទៅដល់ខែមករា ឆ្នាំ២០១៦។ ចំណែក Samsung Galaxy Note 4 និង Note 4 Edge នៅក្នុងខែ កុម្ភះ ឆ្នាំ២០១៦ ទើបអាចធ្វើការអាប់ឌេតបាន។

អានអត្ថបទ៖ លេចចេញស្មាតហ្វូន BlackBerry ប្រើ Android ទី២ បន្ទាប់ពី Priv


បើតាមការរំពឹងទុក Samsung នឹងចែកការអាប់ឌេតនេះ ជាបីដំណាក់កាលផ្សេងគ្នា។ ដំណាក់កាល ទី១ គឺសម្រាប់បណ្តាស្មាតហ្វូនដែលបានរៀបរាប់ខាងលើ ក្នុងនោះ Samsung ក៏កំពុងតែគិតដល់
ស្មាតហ្វូនពីរម៉ូដែលទៀតផងដែរគឺ Galaxy S5 និង​ Galaxy Alpha។ ដំណាក់កាលទី២ គឺសម្រាប់ បណ្តាស្មាតហ្វូនស៊េរីមធ្យមដែលមានដូចជា Galaxy A3-A5-A7-A8 និង Galaxy E5-E7។ ជាចុង
ក្រោយ គឺបណ្តាម៉ូដែលមួយចំនួនផ្សេងទៀត ដែលស្ថិតនៅក្នុងដំណាក់ទី៣៕

អានអត្ថបទ៖ Galaxy A9 នឹងជាស្មាតហ្វូន មានអេក្រង់ធំជាងគេបំផុតរបស់ Samsung
អានអត្ថបទ៖ iPhone នឹងមិនទាន់ប្រើប្រាស់អេក្រង់ AMOLED នោះទេ យ៉ាងហោចក៏ចាំ បីឆ្នាំទៀតដែរ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Timenews, Tinhte


Tags: Samsung Galaxy Android Marshmallow Hightech